ឆ្នាំជូត៖ អ្នកត្រូវប្រើភាពឆ្លាតវៃរបស់អ្នក មកដោះស្រាយបញ្ហាផ្សេងៗដែលរំខានដល់ចិត្តអ្នក។ តាមដានការរស់នៅរបស់អ្នកផង ព្រោះអ្នកទំនងជាចំនាយពេល និងប្រាក់ច្រើនលើការកម្សាន្ត។ ជាថ្ងៃល្អ​ ដើម្បីស្តារទំនាក់ទំនងចាស់ៗឡើងវិញ។ ដំណើរឯកោជាច្រើនឆ្នាំមកនេះនឹងបានបញ្ចាប់ ខណៈអ្នកទំនងជារកឃើញមនុស្សដែលយល់ចិត្ត។ ការគិតដែលបានពន្យាពេលមកជាយូរ ដល់ពេលដែលសម្រេច ដើម្បីផែនការថ្មីបន្ទាប់។ ដំណើរជីវិតរបស់អ្នកមិនទទួលបានលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែវានឹងទទួលបាននៅថ្ងៃណាមួយខាងមុខ។ អ្នកនឹងជួបរឿងល្អបំផុតនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នកនៅថ្ងៃនេះ។

ឆ្នាំឆ្លូវ៖ អ្នកមានបញ្ហាផ្លូវចិត្តច្រើន យល់ល្អគួរធ្វើការសមាធិ និងធ្វើលំហាត់ប្រាណខ្លះ ដើម្បីបន្ធូរបន្ថយសម្ពាធផ្លូវចិត្តរបស់អ្នក។ ការចំនាយប្រាក់លើការភ្នាល់ ល្បែងស៊ីសងនានា អ្នកនឹងមិនមានលទ្ធភាពឈ្នះនោះទេ យល់ល្អគួរនៅឲ្យឆ្ងាយពីរឿងទាំងនេះ។ ថ្ងៃនេះអ្នកល្អបំផុត ក្នុងការបញ្ជៀសបញ្ហាដែលអាចបង្កឱ្យមានជម្លោះជាមួយមនុស្សជាទីស្រឡាញ់។ ថ្ងៃនេះផងដែរ អ្នកអាចសម្រេចគោលដៅបាន ដោយសារការខិតខំប្រឹងប្រែងរបស់អ្នក។ អ្នក​នឹង​បាន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​អាពាហ៍ពិពាហ៍​មានសំនាងដូចបានឡើងស្ថានសួគ៌។

ឆ្នាំខាល៖ ធម្មជាតិបានផ្តល់នូវភាពមានទំនុកចិត្ត និងភាពឆ្លាតវៃមកនៅក្នុងខ្លួនអ្នក ដូច្នោះចូរប្រើវាឲ្យអស់ពីសមត្ថភាពរបស់អ្នក់។ មើលតាមដំណើរព្រះច័ន្ទនៅថ្ងៃនេះបង្ហាញថា លុយរបស់អ្នកនឹងចំនាយច្រើនទៅលើរបស់ដែលមិនចាំបាច់។ បើអ្នកចង់សល់លុយច្រើន គូរពិភាក្សាជាមួយប្តីប្រពន្ធ ឬឪពុកម្តាយជាមុនសិន។ ការចំនាយពេលនិយាយជាមួយមនុស្សពូកែ នឹងនាំឲ្យអ្នកនូវគំនិត និងផែនការល្អៗ ។ ប្តីប្រពន្ធទំនងជាមានការរំខានដល់ផែនការរបស់អ្នក តែអ្នកត្រូវព្យាយាមអតិធ្មត់។

ឆ្នាំថោះ៖ តាមរយៈគំនិតរបស់អ្នកនឹងទទួលបានការកាដូដ៏ល្អ។ ប៉ុន្តែមិនមែនថ្ងៃនេះជាថ្ងៃដែលនាំមកនូវប្រយោជន៍ខ្លាំងនោះទេ គួរប្រយ័ត្នប្រយែងពីការចំណាយរបសអ្នកផងដែរ។ អ្នកទំនងជាពីបាកក្នុងការផ្គាប់ចិត្តឪពុកម្តាយរបស់អ្នក ព្យាយាមសម្របតាមពួកគាត់នោះអ្នកអាចនឹងទទួលបានផលវិជ្ជមាន។ កុំស្ថិតនៅក្រោមសម្ពាធអ្នកដ៏ទៃ នៅពេលអ្នកត្រវសម្រេចចិត្តសំខាន់ៗក្នុងអាជីវកម្មរបស់អ្នក។ សុខភាព​របស់​ប្តី​ប្រពន្ធ​អ្នក​មិនសូវល្អទេថ្ងៃនេះ វាអាច​នឹង​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ការងារ​របស់​អ្នក ប៉ុន្តែ​អ្នក​នឹង​អាច​គ្រប់​គ្រងវាបាន​គ្រប់​​យ៉ាង។

ឆ្នាំរោង៖​ កុំឲ្យគំនិតអវិជ្ជមានចូលមកកាន់កាប់ជីវិតរបស់អ្នក។ ព្យាយាមរក្សាភាពស្ងៀមស្ងាត់ និងគ្មានតានតឹង ដែលវាជួយឲ្យចិត្តអ្នករឹងមាំ។ ថ្ងៃនេះអ្នកនឹងភ្លឺភែ្នកពីរឿងសន្សំលុយកាក់ ព្រោះវានឹងមានប្រយោជន៍នៅថ្ងៃអនាគត រួមទាំងជួយអ្នកដោះទុក្ខធំៗបានទៀតផង។ ថ្ងៃនេះល្អ សម្រាប់ស្តារទំនាក់ទំនងចាស់ៗឡើងវិញ។ ចូរប្រយ័ត្នពាក្យសម្តីរបស់អ្នកនៅថ្ងៃនេះ ព្រោះវាអាចប៉ះពាល់ដល់ជីវិតគូរបស់អ្នក។ ថ្ងៃនេះអ្នកអាចជួបមនុស្សអស្ចារ្យនៅកន្លែងធ្វើការ។

ឆ្នាំម្សាញ់៖ កុំឲ្យអារម្មណ័អវិជ្ជមានមកគ្រប់គ្រងអ្នក។ អ្នកគួរមើលឲ្យច្បាស់ មុនសម្រេចចិត្តធ្វើការចំណាយលុយលើអ្វីមួយ បើមិនដូច្នោះទេ អ្នកនឹងមានបញ្ហាលុយនៅថ្ងៃខាងមុខ។ តាមរយៈការស្វែងរកចំនេះដឹង នឹងនាំអ្នកឲ្យជួបមិត្តថ្មីៗ។ ស្នេហារបស់អ្នកនៅថ្ងៃនេះមានព្រលឹង និងទទួលបានបទពិសោធន៍ថ្មីៗ។ ដំណើរស្វែងរកការអប់រំ នឹងធ្វើឲ្យជីវិតនេះមានភាពរឹងមាំ។ ថ្ងៃនេះ រាសីអ្នកគឺបង្គួរ ធ្វើឱ្យអ្នកមានអារម្មណ៏ថាអ្នកជាមនុស្សតែម្នាក់មានសំណាង។

ឆ្នាំមមី៖ ដំណើរជីវិតរបស់អ្នកនឹងផ្តល់ថាមពលពិសេសដល់អ្នក។ ដល់ពេលមួយអ្នកនឹងយល់ច្បាស់ថាទ្រព្យសម្បត្តិ នឹងជួយអ្នកដោះស្រាយបញ្ហា។ ចូរចាប់ផ្តើមសន្សំនៅថ្ងៃនេះ ជៀសវាងការចំនាយច្រើនពេក។ ថ្ងៃល្អសម្រាប់អ្នកលក់រាយ និងលក់ដុំ។ ថ្ងៃនេះប្តីប្រពន្ធរបស់អ្នកចង់ជុំរុញចិត្តអ្នកឲ្យចេញក្រៅ ប៉ុន្តែវាធ្វើឲ្យអ្នកកាន់តែមួរម៉ៅ។

ឆ្នាំមមែ៖ ចំនាយពេលចូលរួមជាមួយការងារសង្គម នឹងនាំឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ។ ការទៅលេងសាច់ញាតិថ្ងៃនេះ នឹងនាំឲ្យអ្នករឹតតែមានវិបត្តិហិរញ្ញវត្ថុ។ មួយទៀតកុំឲ្យមិត្តមួយចំនួនឆ្លៀតឪកាសទាញយកប្រយោជន៍ពីទង្វើសប្បុរសធម៌របស់អ្នកឲ្យសោះ។ សេពគប់ថ្ងៃនេះជាមួយអ្នកដែលមានបទពិសោធន៍ ហើយរៀនពីអ្វីដែលពួកគេបាននិយាយ។ ឪពុកម្តាយរបស់អ្នកអាចឱ្យពរគូស្វាមីភរិយារបស់អ្នកជាមួយនឹងអ្វីដែលអស្ចារ្យនៅថ្ងៃនេះ ដែលនឹងធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកប្រសើរឡើង។

ឆ្នាំវក៖ អ្នកងាយនឹងរងគ្រោះខាងផ្លូវចិត្ត ចូរនៅឲ្យឆ្ងាយពីស្ថានភាពដែលទំនងជាបង្កឲ្យអ្នករងការឈឺចាប់។ លុយចូកមកជីវិតអ្នកថ្ងៃនេះ តាមរយៈការងាររបស់អ្នក ម៉្យាងត្រូវបឈ្ឃប់រាល់ការចំនាយច្រើន។ សេចក្តីស្រឡាញ់ដែលលះបង់ និងគ្មានការសង្ស័យរបស់អ្នក នាំឲ្យអ្នកមានថាមពលដ៏អស្ចារ្យ។ អាជីវកម្មនឹងមានការខាតបង់សម្រាប់អ្នកកើតឆ្នាំវកនៅថ្ងៃនេះ។ ប៉ុន្តែកុំបារម្ភពេកអី ចូរធ្វើវាឲ្យបានល្អ នឹងប្រាកដថាវាត្រឹមត្រូវ នោះអ្នកនឹងទទួលបានលាភនៅថ្ងៃបន្ទាប់។ ថ្ងៃនេះ លោកអ្នក​អាច​ចំណាយ​ពេលវេលា​ភាគច្រើន​ទៅលើ​របស់​ដែល​មិនចាំបាច់ ឬ​មិនសំខាន់​។ ថ្ងៃនេះ​អ្នក​និង​ដៃគូ​នឹង​ជួប​រឿង​មនោសញ្ចេតនា​ស៊ីជម្រៅ​។

ឆ្នាំរកា៖ ដំណើរកម្សាន្តសប្បាយ និងការជួបជុំសង្គម នឹងធ្វើឱ្យអ្នករីករាយ។ អ្នកក៏អាចរកឃើញថាខ្លួនឯង នៅក្នុងស្ថានភាពមួយ ដែលនឹងនាំឱ្យអ្នកទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុផងដែរ។ បញ្ហារបស់មិត្តភក្តិ អាចធ្វើអោយអ្នកមានអារម្មណ៍មិនល្អ និងព្រួយបារម្ភច្រើន។ កម្តៅនៅកន្លែងធ្វើការអាចនឹងកើនឡើង បើសិនអ្នកមិនព្យាយាមយល់ពីតម្រូវការរបស់អ្នកដ៏ទៃ មុនធ្វើការសម្រេចិត្តនោះ។ អ្នកនឹងប្រើភាពខ្លាំងដែលលាក់កំបាំងមកជាយូរ ដើម្បីធ្វើឱ្យល្អបំផុតនៃថ្ងៃនេះ។ អ្នក​ដឹង​ទេ ប្តី​ប្រពន្ធ​របស់​អ្នក​ពិត​ជា​ទេវតា​របស់​អ្នក​មែន។ មិនជឿយើងមែនទេ? អ្នកអាចសង្កេត និងពិសោធវានៅថ្ងៃនេះ។

ឆ្នាំច៖​ ថ្ងៃនេះអ្នកមានភាពរហ័សរហួន សុខភាពអំនោយផលល្អដល់ការងាររបស់អ្នក។ ការរំពឹងនឹងទទួលបានផលនៅពេលនេះផងដែរ។ ថ្ងៃនេះ អ្នកនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកជុំវិញខ្លួន។ ក្តីស្រឡាញ់ដែលអ្នកបានលះបង់ នឹងទទួលបានផ្លៃផ្កា។ ចំណាយពេលសម្រាប់ខ្លួនអ្នកនៅថ្ងៃនេះ ហើយវាយតម្លៃចំណុចខ្វះខាតរបស់អ្នកនោះវានឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នក។ ដៃគូជីវិតរបស់អ្នក អស្ចារ្យជាងគេថ្ងៃនេះ។

ឆ្នាំកុរ៖​ ថ្ងៃល្អបំផុតដើម្បីចាប់ផ្តើមឡើងវិញ ដើម្បីបង្កើនការយកចិត្តទុកដាក់លើសុខភាពរបស់អ្នក។ អ្នក​មាន​អារម្មណ៍ចង់​ធ្វើ​ដំណើរ​កម្សាន្ត ប៉ុន្តែ​អ្នក​នឹង​សោក​ស្តា​យ​ប្រសិន​បើ​អ្នក​ធ្វើ​វា។ ការឈ្លោះប្រកែកជាមួយប្រពន្ធអាចនាំឱ្យមានភាពតានតឹងផ្លូវចិត្ត។ រឿងដ៏អស្ចារ្យក្នុងជីវិត គឺរៀនទទួលយកអ្វីដែលយើងមិនអាចកែប្រែបាន។ ថ្ងៃនេះ អ្នកនឹងមានភាពរឹងមាំ និងចំណេះដឹងក្នុងការបង្កើនរកប្រាក់ចំណូលរបស់អ្នក។ អ្នក​អាច​មាន​គម្រោង​ចេញ​ពី​ការងារ​ភ្លាមៗ​នៅ​ថ្ងៃ​នេះ ហើយ​ចំណាយ​ពេល​ជាមួយ​គ្រួសារ​របស់​អ្នក។ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​កក់ក្ដៅ​នៃ​ក្ដី​ស្រឡាញ់​របស់​ដៃគូ​ជីវិត​របស់​អ្នក​នៅ​ថ្ងៃ​នេះផងដែរ។