ឆ្នាំជូត៖ កុំបាត់បង់ការអត់ធ្មត់ កំឡុងពេលអ្នកមានវិបត្តិឲ្យសោះ។ ថ្ងៃនេះអ្នកទទួលបានលាភផ្នែកហិរញ្ញវត្ថុ ប៉ុន្តែអ្នកគួរធ្វើសប្បុរសធម៍ និងធ្វើការបរិច្ចាក ព្រោះវានឹងទទួលបានសន្តិភាពផ្លូវចិត្ត។ សំណើរៀបការនឹងធ្វើឲ្យជីវិតស្នេហារបស់អ្នកអាចប្រែក្លាយទៅជាចំណងស្នេហ៍យូរអង្វែង។ សមត្ថភាពរបស់អ្នកនឹងបង្ហាញយ៉ាងឆាប់រហ័សចំពោះបញ្ហានឹងនាំឱ្យអ្នកមានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន។
ឆ្នាំឆ្លូវ៖ មិត្តរបស់អ្នកនឹងណែនាំអ្នកឲ្យស្គាល់មនុស្សពិសេស ដែលមានឥទ្ធិពលលើគំនិតរបស់អ្នក។ ការស្វែងរកឪកាសវិនិយោគថ្មីៗ នឹងចូលមកជីវិតអ្នកថ្ងៃនេះ ប៉ុន្តែត្រូវប្តេជ្ញាធ្វើវាឲ្យបានល្អបំផុតបន្ទាប់ពីការសិក្សាគម្រោងនោះទទួលបានជោគជ័យ។ ស្នេហាអ្នកថ្ងៃនេះប្រៀបដូចជានិទាឃរដូវមាន ផ្កា ខ្យល់ ពន្លឺព្រះអាទិត្យ មេអំបៅ។ វានឹងក្លាយជាថ្ងៃដ៏រីករាយបំផុតនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នក។
ឆ្នាំខាល៖ ជាថ្ងៃរីករាយសម្រាប់អ្នក ហើយលុយនឹងមកតាមក្រោយការសប្បាយរបស់អ្នកនៅថ្ងៃនេះ។ វាក៏ជាថ្ងៃសម្រាប់ស្តារទំនាក់ទំនងចាសឡើងវិញផងដែរ។ អំណោយរបស់អ្នកមិនអាចនាំអ្នកឲ្យសប្បាយបានទេ ព្រោះតែដែគូរបស់បដិសេធមិនទទួលយកវាឡើយ។ ពេលវេលាល្អដែលនាំឲ្យអ្នកមានគំនិតថ្មី គឺចាស់ទុំ និងសាច់ញាតិរបស់អ្នក ជួយអ្នកក្នុងការដោះស្រាយបញ្ហានានា។ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនឹងមានអារម្មណ៍ថាអស្ចារ្យនៅថ្ងៃនេះ។
ឆ្នាំថោះ៖ ការចូលរួមសកម្មភាពខាងក្រៅ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នក។ ការស្រលាញ់ការរស់នៅបែបជាទាហាន នឹងការខាយខ្វល់ពីសុវត្ថិភាព នឹងកំរាមកំហែងដល់ការលូតលាស់ផ្នែករាងកាយ និងសុខភាពផ្លូវចិត្តរបស់អ្នក ហើយអ្នកអាចនឹងក្លាយជាមនុស្សដែលមានក្តៅបារម្ភច្រើនផងដែរ។ បើសិនជាអ្នកធ្វើការ ឬរៀននៅផ្ទះ ចូរនៅអោយឆ្ងាញពីមនុស្សដែលបំផ្លាញលុយ និងពេលវេលារបស់អ្នក។ ជីវិតស្នេហាមានភាពផ្អែមល្ហែម ប៉ុន្តែនៅក្នុងជីវិតដ៏ខ្លីនេះ ការគិតក្នុងចិត្តមកជាយូរមកដល់ទីបញ្ចប់ ហើយអ្នកគួរចាប់ផ្តើមនូវគម្រោងថ្មីៗរបស់អ្នក។ មនុស្សក្នុងឆ្នាំនេះត្រូវនៅឲ្យឆ្ងាយពីគ្រឿងស្រវឹង ឬបារីក្នុងថ្ងៃនេះ ព្រោះវាអាចចំណាយពេលច្រើនបំផុត។
ឆ្នាំរោង៖ សុខភាពថ្ងៃនេះមានភាពប្រសើរ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ មិនសូវមានអំណោយផលនោះទេ ជាហេតុធ្វើឲ្យអ្នកពិបាកសម្រេចចិត្តក្នុងការសន្សំសំចៃ។ ស្នេហាតែងតែមានរស្មី ហើយអ្នកនឹងជួបប្រទះរឿងដ៏អស្ចារ្យនៅថ្ងៃនេះ។ គម្រោងដែលមានការសហការគ្នា នឹងនាំបញ្ហាមកឲ្យច្រើនជាងរឿងវិជ្ជមាន ជាពិសេសអ្នកនឹងខឹងខ្លួនឯង ដែលអនុញ្ញាតិឲ្យនរណាម្នាក់ទាយប្រយោជន៍ពីអ្នក។
ឆ្នាំម្សាញ់៖ ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាញ បើសិនអ្នកជាមនុស្សមិនសូវបុិនប្រសប់នោះទេ។ ជំនួញថ្ងៃនេះមានភាពប្រសើរ ដោយការចូលរួមជួយពីសាច់ញាតិរបស់អ្នក ហើយថែមទាំងទទួលបានផលប្រយោជន៍ជាហិរញ្ញវត្ថុមកវិញថែមទៀតផង។ ថ្ងៃនេះដែរ អ្នកនឹងទទួលបានមេរៀនល្អៗពីមនុស្សដែលមានបទពិសោធន៍។ ស្នេហារបស់អ្នកទំនងជារោលរាល ព្រោះតែអ្នកតែងចំនាយពេលទំនេរនៅជាមួយពួកគេ។
ឆ្នាំមមី៖ អ្នកជាមនុស្សចូលចិត្តរាល់សកម្មភាពកីឡានានា ដែលនាំអោយសុខភាពរបស់អ្នករឹងមាំ។ បើសិនជាអ្នកពិបាកក្នុងការសន្សំសំចៃ គួរប្រឹក្សាយោគបល់ ឬសុំដំបូន្មានពីចាស់ទុំជុំវិញខ្លួន។ ថ្ងៃនេះល្អសម្រាប់ការសម្រេចកិច្ចការងារផ្សេងៗដោយរលូន។ បើអ្នកជាអ្នករកស៊ីគួរស្វែងរកមនុស្សដែលមានបទពិសោធន៍ ជួយផ្តល់យោគបល់សម្រាប់អាជិវកម្មរបស់អ្នកកាន់តែប្រសើរ។ កុំធ្វើការសម្រេចចិត្តដោយប្រញាប់ប្រញាល់ដែលអ្នកនឹងសោកស្ដាយពេលក្រោយក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាមានបញ្ហាលុយកាក់ជាមួយប្តីប្រពន្ធដោយសារការចំណាយធំ។
ឆ្នាំមមែ៖ ថ្ងៃនេះ រាសីអ្នកគឺខ្ពស់ត្រដែត តែងទទួលបានអត្ថប្រយោជន៍ពីជំនួយពីបងប្អូន។ កូនអាចបង្កឲ្យអ្នកអន់ចិត្តបន្តិចបន្តួចនៅសាលា ដោយសារពួកគេមិនមានអារម្មណ៍សិក្សានៅថ្ងៃនេះ។ ការអនុវត្តន៍វិធីសាស្ត្រថ្មី នឹងបង្កើនប្រសិទ្ធភាពការងាររបស់អ្នក។ ទំនាក់ទំនងជាចំនុចខ្លាំងសម្រាប់ថ្ងៃនេះផងដែរ។ ស្នេហារបស់អ្នកថ្ងៃនេះ នឹងឈានដល់ចំនុចកំពូល។
ឆ្នាំវក៖ ថ្ងៃនេះអារម្មណ៍របស់អ្នកឆាប់ឆេវឆាវ ចូរប្រយ័ត្នរឿងរ៉ាវដែលធ្វើដាក់អ្នកដ៏ទៃ។ អាជីវកម្មថ្ងៃនេះមានភាពល្អប្រសើរ មានផលចំណេញច្រើនគួរសមដែរ។ ថ្ងៃនេះអ្នកព្យាយាមធ្វើល្អកាន់តែច្រើន សំណាងនឹងរត់មករកកាន់តែច្រើនដូចគ្នា។ ប្តីឬប្រពន្ធរបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើឱ្យអ្នកសប្បាយចិត្តនៅថ្ងៃនេះ។
ឆ្នាំរកា៖ កុំឲ្យគំនិតអវិជ្ជមាន គ្រប់គ្រងចិត្តរបស់អ្នកនៅថ្ងៃនេះ។ ព្យាយាមសំរួលអារម្មណ៍ ដែលវាជួយដល់សុខភាពផ្លូវចិត្តរបស់អ្នក។ បើជាអាជីវករ គួរប្រយ័ត្នរឿងលុយកាក់ ទុកដាក់ឲ្យមានសុវត្ថិភាព ព្រោះអាចនឹងមានចោរលួច។ ពាណិជ្ជករ អាចនឹងទទួលបានបញ្ហា ដែលដំបូន្មានខុសនេះបានមកពីមិត្តជិតសិទ្ធពួកគេ។ ថ្ងៃនេះអ្នកធ្វើការនៅកន្លែងធ្វើការត្រូវតែប្រយ័ត្នប្រយែង។ តែអ្នកនឹងមានអារម្មណ៍ថាមានសំណាងនៅថ្ងៃនេះសម្រាប់ជីវិតរៀបការ។
ឆ្នាំច៖ អ្នកជាមនុស្សចូលចិត្តខាងកីឡា ដែលវានាំអោយអ្នកនូវសុខភាពរឹងមាំ។ រាល់ការវិនិយោគនានា បើមិនចង់ឲ្យខាតបង់ គួរពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ។ ជាថ្ងៃល្អសម្រាប់ផែនការគម្រោងថ្មីៗ។ ឥរិយាបទខុសប្រក្រតីនៃស្នេហារបស់អ្នក នាំអ្នកឲ្យខូចចិត្តថ្ងៃនេះ។
ឆ្នាំកុរ៖ រក្សាគ្រប់គ្រងផ្លូវចិត្តរបស់អ្នក ព្រោះជាចំនុចសំខាន់សម្រាប់ជីវិតរបស់អ្នក។ ហើយវាជាច្រកតែមួួយគត់ដែល នាំរឿងល្អឬអាក្រក់មកចូលជីវិតអ្នក។ បើអ្នកបានទិញដីនៅក្រៅប្រទេស នេះជាពេលដែលអ្នកទទួលបានផលចំនេញសមរម្យមួយពីវា។ ការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍កាន់តែប្រសើរឡើងនឹងបង្ហាញអ្នកនូវពណ៌ផ្កាឈូកដែលប្រសើរជាងការរំពឹងទុកនៅថ្ងៃនេះ។