ឆ្នាំជូត៖ ផ្អាកញ្ញាំកាហ្វេសិន ប្រសិនបើអ្នកមានជម្ងឺបេះដូងប្រចាំកាយ។ ការចូលរួមជាក្រុមធំៗ នឹងនាំឲ្យអ្នកមានការចំណាយច្រើនជាងរាល់ដង បើអាចគួរពិចារណាមុនចំនាយមិនចាំបាច់។ ការមិនខាយខ្វល់ពីតម្រូវការបស់គ្រួសារ អ្នកនឹងទទួលបានសម្ពាធកន្លែងធ្វើការ ហើយបើអ្នករត់គេចពីបញ្ហានេះ នោះវានឹងផលកាន់តែអាក្រក់ឲ្យអ្នកមិនខាន។ ជីវិតគូថ្ងៃនេះ ហាមឈ្លោះគ្នា មិនចឹងមានម្នាក់នឹងធ្លាក់ខ្លួនឈឺមិនខាន។ ចំណាយពេលជាមួយកូនៗជាទីស្រឡាញ់ នោះអ្នកនឹងឃើញពីតម្លៃសុភមង្គលពីពួកគេ។
ឆ្នាំឆ្លូវ៖ ប្រសិនបើអ្នកមានជម្ងឺប្រចាំកាយមកជាយូរ ថ្ងៃនេះអ្នកនឹងមានថាធូរស្រាយជារាល់ដង។ ជៀសវាងការសេពគប់ជាមនុុស្សអាត្មានិយម ពួកគេមានតែនាំភាពតានតឹងដល់អ្នក ឬបញ្ហាធ្ងន់ធ្ងរក៏ថាបាន។ កុំចំណាយលើការកម្សាន្ត ឬគ្រឿងសម្អាងមិនចាំបាច់ បើមិនចង់មានបញ្ហាហិរញ្ញវត្ថុ។ វាដល់ពេលដែលអ្នកគួរប្តូរអាកប្បកិរិយាមិនល្អរបស់អ្នកចេញហើយ ប្រសិនបើចង់បានភាពសិទ្ធស្នាលជាមួយគ្រួសារអ្នក។ ថ្ងៃនេះអ្នកនឹងទទួលបានកាដូអស្ចារ្យក្នុងជីវិតអាពាហ៍ពិពាហ៍ដែលធ្លាប់តែលំបាកកន្លងមក។ កុំចំណាយពេលជាមួយបណ្តាញសង្គម វាប៉ះពាល់ដល់ពេលវេលាមានតម្លៃរបស់អ្នក ហើយក៏មិនល្អសុខភាពរបស់អ្នកដែរ។
ឆ្នាំខាល៖ ទម្លាប់រក្សាសុខភាពផ្លូវចិត្ត នឹងកាយឲ្យបានល្អ ប្រសិនបើអ្នកចង់មានដំណើរវែងឆ្ងាយទៅមុខទៀត។ ទោះបីអ្នកមួយរយៈនេះអ្នកមានភាពមមាញឹកនឹងការងារ តែអ្នកអាចរកពេលសម្រាកបានខ្លះ។ លុយសន្ធឹកសន្ធាប់ចូលមកតាមការងាររបស់អ្នក លុះត្រាតែអ្នកមានផែនការចំនាយបានត្រឹមត្រូវ ហើយថ្ងៃនេះអ្នកនឹងភ្ញាក់ខ្លួនពីអ្វីដែលធ្លាប់ចំនាយកន្លងមក។ សម្ពាធផ្លូវចិត្តរបស់អ្នកបានធូរស្រាល ដោយត្រូវបានគ្រួសារលើកទឹកចិត្ត និងជួយជាដំបូន្មានល្អៗ។ សម្រាប់ទំនាក់ទំនងស្នេហា មានភាពប្រសើរជាធម្មតា។ ប្រសិនបើ ប្តីឬប្រពន្ធរបស់អ្នកមិនសប្បាយចិត្ត ថ្ងៃនេះពួកគេនឹងមានអារម្មណ៍ល្អឡើងវិញ ដោយសារភាពកម្លុកកម្លែងរបស់អ្នក។
ឆ្នាំថោះ៖ បើអ្នកមានអារម្មណ៍ថាខ្សោយផ្លូវចិត្ត នឹងនាំឲ្យអ្នកមានបញ្ហាសុខភាពមិនខាន។ ចូលរួមជាមួយសកម្មភាព ឬបង្ហាញភាពឆ្នៃប្រឌិតរបស់អ្នក ដើម្បីឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញបាន។ ប្រសិនបើអ្នកមានខ្ជីលុយអ្នកណាម្នាក់ថ្ងៃនេះ ពួកគេរំពឹងថាបានលុយនោះពីអ្នកវិញនៅថ្ងៃដដែលនេះ។ ភាពខ្លាំងរបស់អ្នកនឹងនាំឲ្យអ្នកទទួលបានផលដ៏អស្ចារ្យ និងបន្ថយភាពតានតឹងផ្លូវចិត្តបានទៀតផង។ គួរមានការនិយាយឲ្យបានសមរម្យ ពេលមានទំនាក់ទំនងជាមនុស្សដែលអ្នកគិតថាសំខាន់។ ជីវិតស្នេហាកាន់តែមានភាពផ្អែមល្ហែមនៅថ្ងៃនេះ។
ឆ្នាំរោង៖ ថ្ងៃនេះអ្នកទំនងជាមានដំណើរកម្សាន្តទៅខាងក្រៅ ចូរប្រយ័ត្នប្រយែងពីសម្ភារៈ ឬកាបូបរបស់អ្នក ព្រោះអាចមានគេលួចបើប្រហែស។ យល់គួររក្សារបស់មានតម្លៃនៅកន្លែងដែលមានសុវត្ថិភាព។ ថ្ងៃនេះមានសមាជិកគ្រួសាររបស់អ្នកធ្វើឲ្យអ្នកមានមិនល្អ ព្រោះការធ្វើព្រងើយកន្តើយរបស់អ្នក។ រសជាតិថ្មីនៃស្នេហារបស់អ្នកនឹងកើតឡើងនៅថ្ងៃនេះ ហើយនឹងធ្វើឲ្យជីវិតអ្នកកាន់តែរីករាយ។ ការខិតខំធ្វើឲ្យជីវិតគូមានភាពប្រសើរ បង្ហាញថាមានភាពប្រសើរ បើសិនអ្នកមានរំលឹកពីបញ្ហាចាស់ មិនចឹងវានឹងរឿងដល់អ្នកវិញមិនខាន។
ឆ្នាំម្សាញ់៖ បើសិនអ្នកចង់ក្លាយជាអ្នកមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃខាងមុខ គួរចាប់ផ្តើមសន្សំចាប់ពីពេលនេះតទៅ។ រាល់ការសន្យាជាមួយកូនអ្នក អ្នកត្រូវប្រាកដថាអាចធ្វើវាឲ្យកើតឡើងបាន នោះពួកគេនឹងចងចាំនូវអ្វីដែលអ្នកបានផ្តល់ឲ្យពួកគេ។ ភាពផ្អែមល្ហែម នឹងចូលមកកាន់ជីវិតស្នេហារបស់អ្នកនៅថ្ងៃនេះ។ ផលប្រយោជន៍នឹងបានមកពីពេលវេលាទំនេររបស់អ្នក។ ហើយផ្កាយសំណាងដែលនៅក្បែរអ្នកនឹងនាំជីវិតអ្នកឲ្យមានតែភាពរីករាយពេញមួយជីវិតនេះ។
ឆ្នាំមមី៖ ថ្ងៃនេះអ្នកមានអារម្មណ៍ធូរស្រាល ដែលបានមកពីការចំនាយពេលជាមួយដៃគូរបស់អ្នក តែត្រូវប្រយ័ត្នព្រោះមានអ្នករួមការងារនឹងលួចរបស់មានតម្លៃពីអ្នកនៅថ្ងៃនេះ។ ដូច្នោះអ្នកត្រូវមានការរក្សារបស់ទាំងនោះមានសុវត្ថិភាព និងក្រោយការយកចិត្តទាក់ពីអ្នក។ ការស្រុះស្រួលគ្នានៅក្នុងគ្រួសារ នាំអ្នកឲ្យនូវសុភមង្គលដ៏អស្ចារ្យ។ មានមនុស្សទី៣មកបង្កឲ្យអ្នកនឹងដៃគូ មានវិវាទបន្តិចបន្តួច។
ឆ្នាំមមែ៖ ដើម្បីភាពជោគជ័យ អ្នកត្រូវមានសុខភាពល្អប្រសើរ ប៉ុន្តែត្រូវប្រយ័ត្ននូវការប្រើកម្លាំងរបស់អ្នកនៅថ្ងៃនេះ។ ថ្ងៃនេះ អ្នកមានគុណម្នាក់នឹងណែនាំអ្នកឲ្យយល់ពីសន្សំសំចៃប្រាក់ដែលរកបានមក។ ចូរស្តាប់ពួកគាត់ដោយយកចិត្តទុកដាក់មិនដូច្នោះអ្នកនឹងជួយបញ្ហាលុយកាក់នៅថ្ងៃខាងមុខមិនខាន។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការចំនាយពេកវេលាសប្បាយជាមួយមិត្តភក្តិ។ ស្នេហាថ្ងៃនេះ មានតែពណ៌ផ្កាឈូកសម្រាប់អ្នក។ ស្តាប់សំដីរបស់អ្នកដ៏ទៃផង ប្រសិនបើចង់មានផលប្រយោជន៍នៅថ្ងៃនេះ។ អ្នកនឹងប៉ះប៉ូវភាពមិនខ្វល់ខ្វាយជាមួយកូនៗ ដោយចំនាយពេលពេញមួយថ្ងៃសម្រាប់ពួកគេ។
ឆ្នាំវក៖ ថ្ងៃនេះអ្នកនឹងមានបញ្ហាមួយចំនួនជាមួយប្តីប្រពន្ធអ្នក ព្រោះតែរឿងលុយកាក់។ ព្រោះតែពួកគេព្យាយាមពន្យល់អ្នកពីការប្រើលុយមិនត្រឹមត្រូវ។ ហាមចែករំលែករឿងផ្ទាល់ខ្លួនជាមួយមនុស្សមិនជិតស្និទ្ធ។ ដៃគូអ្នកនឹងចូលខ្លួនធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយចិត្តឡើងវិញ បន្ទាប់ពីបានខកចិត្តដោយការសេពគប់មនុស្សខុស។ រឿងរ៉ាវមិនល្អនឹងភ្លេចអស់ ព្រោះទង្វើនៃក្តីស្រលាញ់ពីដៃគូស្នេហារបស់អ្នក។
ឆ្នាំរកា៖ គួរចំនាយពេលជាមួយមិត្តភក្តិដើម្បីទទួលបានភាពសប្បាយចិត្ត និងរក្សាមិត្តភាពរបស់អ្នក។ ថ្ងៃនេះអ្នកមានក្តីបារម្ភមួយចំនួនទាក់ទងនឹងរឿងលុយកាក់ ប៉ុន្តែចូរអ្នកពិគ្រោះជាមនុស្សសំខាន់របស់អ្នកដើម្បីរកដំណោះស្រាយ។ ការជួបជុំជាមួយក្រុមគ្រួសារ នឹងធ្វើឲ្យថ្ងៃនេះកាន់តែអស្ចារ្យសម្រាប់អ្នក។ ស្នេហាថ្ងៃនេះមានភាពល្អប្រសើរ មិនមានបញ្ហាគួរឲ្យកត់សម្កាល់នោះទេ។ កុំចំនាយពេលវេលាដ៏មានតម្លៃរបស់អ្នកនៅថ្ងៃនេះ ដើម្បីទទួលបានអនាគតកាន់តែអស្ចារ្យ។
ឆ្នាំច៖ ថ្ងៃនេះអ្នកមានទំនុកចិត្តខ្ពស់ ក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់អ្នកជាមួយធនាគារ តែចូរប្រយ័ត្នផង។ ស្នេហាកាន់តែភាពស្អិតរមួត ហើយនឹងនាំអ្នកទៅកាន់អនាគតដ៏អស្ចារ្យ។ ក្នុងករណីមានជម្លោះ គួរយកដៃគូរបស់អ្នកជួយដោះស្រាយបញ្ហាទាំងនោះ ពួកគេនឹងធ្វើបានយ៉ាងល្អសម្រាប់អ្នក។ ការជួបជុំគ្រួសារថ្ងៃនេះ មានតែភាពរីករាយ។
ឆ្នាំកុរ៖ ការព្រួយបារម្ភឥតល្ហែ នាំឲ្យជីវិតអ្នកកាន់តែដន់ដាប ស្វិតរីងរៃមិនខាន។ ព្យាយាមកម្ចាត់បញ្ហាទាំងនេះ បើមិនចង់មានបញ្ហាកាន់ពិបាកថែម។ ការចំនាយមិនចាំបាច់ គួរកុំឲ្យមាននៅថ្ងៃនេះ ព្រោះមានតែខាតបង់។ ព្យាយាមគ្រប់គ្រងវាឲ្យបាន ប៉ុន្តែរឿងចំបងមួយទៀតកុំមានចិត្តទូលាយជាមួយកូនៗពេក នឹងនាំឲ្យតែបញ្ហានោះទេ។ ការសប្បាយរបស់អ្នកនៅថ្ងៃនេះមានការបង្អាក់ ដោយសារមានការងារបន្ទាន់មួយបានលេចឡើងមកភ្លាមៗ។ ប្តីប្រពន្ធថ្ងៃមានតែរឿងល្អៗ៕