កាលកន្លងទៅ តថាគតធ្លាប់បានកើតជាសេដ្ឋីម្នាក់ក្នុងក្រុងពារាណសី ដែលមានឈ្មោះថា​ ចុលកសេដ្ឋី ជាអ្នកមានចំនេះចេះដឹងខាងទស្សន៍ទាយ។ គ្រាមួយដែលចុលកសេដ្ឋីកំពុងធ្វើដំណើរទៅចូលគាល់ព្រះរាជាក្នុងក្រុងពារាណសី គាត់បានប្រទះឃើញស.ពសត្វកណ្តុរមួួយក្បាលដេកងា.ប់នៅកណ្តាលផ្លូវ។ បន្ទាប់ពីបានទស្សន៍ទាយអស់ពេលមួួយសន្ទុះមក ក៏បានពោលថា

បើនរណាម្នាក់អាចយកសពសត្វកណ្តុរមួយនេះទៅធ្វើឲ្យកើតជាប្រយោជន៍ អ្នកនោះនឹងបានសម្រេចជោគជ័យក្នុងមុខជំនួញជាមិនខាន។

ចុលន្តេវាសិក អ្នកបម្រើរបស់សេដ្ឋីម្នាក់ បានឮពាក្យទំនាយនេះហើយ ក៏បានរើសយកស.ពសត្វកណ្តុរនោះទៅលក់ឲ្យហាងចំណីឆ្មាមួយកន្លែង នឹងបានប្រាក់បន្តិចបន្តួចយកទៅទិញស្ករ និងទឹកបានប្រហែលមួយក្អម ហើយយកទឹកនោះទៅចែកឲ្យអ្នកបេះផ្កា នៅមុខទ្វារក្រុង។ ឯអ្នកបេះផ្កា កាលបើឃើញគេមានចិត្តល្អចំពោះខ្លួន ក៏បានឲ្យផ្កាមួយបាច់ត្រឡប់វិញជាការតបស្នង ចុលន្តេវាសិក ក៏យកផ្កានោះទៅលក់បន្តបានប្រាក់ ៨ កហាបណៈ។

ចុលន្តេវាសិក បានចាប់ផ្តើមស្គាល់អ្នកដំណើរជាច្រើន នឹងបានធ្វើជំនួញរកស៊ីរួមគ្នា​ ចំនេញបានមាសប្រាក់ច្រើន មានទ្រព្យស្តុកស្តម្ភ។ ថ្ងៃមួយគេបាននឹងឃើញពាក្យទំនាយរបស់សេដ្ឋី គេក៏បានយកទ្រព្យសម្បត្តិពាក់កណ្តាលរបស់ខ្លួនទៅជូនសេដ្ឋីនោះជាការដឹងគុណ​។ ក្រោយពីបានរៀបរាប់ដំនើររឿងជូនចុលកសេដ្ឋីហើយនោះ សេដ្ឋីបានយល់ឃើញថា មាណពម្នាក់នេះជាមនុស្សមានបញ្ញា និងមានចិត្តកតញ្ញូទៀតនោះ ក៏បានសម្រេចលើកកូនស្រីឲ្យធ្វើភរិយា ថែមទាំងប្រគល់ទ្រព្យសម្បត្តិទាំងអស់ឲ្យគ្រប់គ្រងថែមទៀតផង រួចចុលកសេដ្ឋីក៏បានចេញទៅបួសជាតាបសទៅ៕