ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាង គោព្រៃកម្ពុជា និងម៉ុងហ្គោលី កាលពីថ្ងៃសុក្រទី៧ មិថុនា ២០២៤ កន្លងទៅដែលមានការចូលរួមពីអ្នកទស្សនាផ្ទាល់ជាង១ម៉ឺននាក់ នេះបើតាមការផ្សាយរបស់ពិធីករ។
យ៉ាងណាមិញ រាល់មុនការប្រកួត គេតែងតែមានការគោរពភ្លេងជាតិរបស់ប្រទេសដៃគូ និងម្ចាស់ផ្ទះ។ តាមរយះការផ្សាយផ្ទាល់ យើងបានសង្កេតឃើញថា កីឡាករ២រូប បានបង្ហាញកាយវិការគួរឲ្យសរសើរ ដោយម្្នាក់ជាកីឡាករម៉ុងហ្គោលី និងម្នាក់ជាជម្រើសជាតិកម្ពុជាយើង បានយកនូវទង់នៃសហព័ន្ធ រៀងខ្លួនទៅរងទឹកភ្លៀងដល់កូនក្មេងដែលកំពុងឈរក្បែរ ដែលបង្ហាញពីក្តីស្រលាញ់ និងក្តីបារម្ភ ក្រោមដំណក់ទឹកភ្លៀង។ សូមទស្សនារូបខាងក្រោម៖