ក្រុមអាជីវករលក់ដូរ តាមទីប្រជុំជន ផ្លូវ ផ្សារ និងតូបតាមផ្ទះ បាននាំគ្នាបិទតូបមិនលក់តែម្តង កាលពីថ្ងៃទី៦ មិថុនា ២០២៤ ក្រោយម្នាក់ៗបានឮថា នឹងមានក្រុមគយចល័តចុះចាប់ទំនិញគេចពន្ធដោយមិនរើសមុខ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកមួយ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយបានដឹងពីដំណឹងនៃការបិទតូប លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានចេញមកបញ្ជាក់ថា ស្ថាប័នគយមិនមែនជាស្ថាប័នដែលពរលដ្ឋត្រូវភ័យខ្លាចទេនោះទេ ប្រសិនបើអាជីវកររកទទួលទានបង់ពន្ធត្រឹមត្រូវ។
លោក វ៉ី សំណាង ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់អ្នកបំពុលសង្គម កុំយកបញ្ហានេះធ្វើនយោបាយដែលនាំឱ្យពលរដ្ឋមានការថ្នាំងថ្នាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕