ឆ្នាំមមី៖ រាសីថ្ងៃនេះ ល្អបង្គួរ។ អ្នកនឹងទទួលបានអារម្មណ័ធូរស្រាល បន្ទាប់ពីទទួលបានថាមពលដ៏អស្ចារ្យពីកូនៗរបស់អ្នក ព្រោះពួកគេ មានអំណាចក្នុងការព្យាបាលជម្ងឺផ្លូវចិត្តអ្នក។ អ្នកក៏នឹងទទួលបាន លាភផ្នែកហិរញ្ញវត្ថុផងដែរ ព្រោះលុយដែលគេខ្ជីជាយូរមកហើយនោះ នឹងត្រឡប់មកវិញនៅពេលនេះតែម្តង។ ប៉ុន្តេគួរគ្រប់គ្រងការនិយាយស្តីរបស់អ្នក ព្រោះវាអាចនឹងនាំអោយប៉ះពាល់ដល់ជីដូនជីតាអ្នក។ អ្នកនឹងមានអារម្មណ៍ល្អនៅកន្លែងធ្វើការនៅថ្ងៃនេះទេ។ គូស្វាមីភរិយារបស់អ្នកនឹងរំលឹកពីដំណាក់កាលដំបូង នៃស្នេហាអ្នកនៅថ្ងៃនេះ។
ឆ្នាំមមែ៖ រាសីថ្ងៃនេះ ល្អ។ ការដែលមានទំនុកចិត្តលើខ្លួនឯង និងចេះរៀបចំកាលវិភាគសម្រាប់ខ្លួនឯង នឹងនាំអោយអ្នកមានការសម្រាកគ្រប់គ្រាន់។ ការវិនិយោគអចលនទ្រព្យនឹងទទួលបានផលចំណេញ។ សមាជិកគ្រួសាររបស់អ្នក ពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង និងការលះបង់របស់អ្នក។ គ្មានសង្ឃឹមចំពោះស្នេហាថ្ងៃនេះ ប៉ុន្តែអ្វីៗហាក់ដូចជា នឹងរលូនក្នុងការងារថ្ងៃនេះ។ ថ្ងៃនេះនឹងជាថ្ងៃដ៏ខកចិត្តមួយ ប្រសិនបើអ្នកធ្វើការសន្និដ្ឋាន និងធ្វើសកម្មភាពដែលមិនចាំបាច់។ ហើយអ្នកអាចនឹងពិបាកចិត្តក្នុងថ្ងៃនេះ ក៏ដោយសារតែការកុហកប្តីឬប្រពន្ធរបស់អ្នក ទោះបីជារឿងតូចតាចក៏ដោយ។
ឆ្នាំវក៖ រាសីថ្ងៃនេះ ខ្ពស់ត្រដែត។ សុខភាពល្អ ហើយប្រាកវិញនឹងរត់ចូលមកដូចទឹក បើសិនអ្នកធ្វើរឿងត្រឹមត្រូវ។ ថ្ងៃដ៏ល្អសម្រាប់ការផ្តល់ និងទទួលអំណោយពីមនុស្សដែលអ្នកស្រឡាញ់។ អ្នកនឹងទៅដល់គោលដៅរបស់អ្នក តាមរយៈការខិតខំប្រឹងប្រែង និងការអត់ធ្មត់។ ដើម្បីរីករាយនឹងជីវិត អ្នកត្រូវតែឆ្លៀតពេលទៅជួបមិត្តភ័ក្តិរបស់អ្នកផងដែរ។ គ្មានថ្ងៃគេនឹងមកជួយអ្នកទេ ប្រសិនបើអ្នកនៅតែបន្តភាពឯកោ និងផ្តាច់ទំនាក់ទំនងខ្លួនឯងពីសង្គម។ អ្នកជិតខាងរបស់អ្នកប្រហែលជាព្យាយាមបង្កបញ្ហាដល់ជីវិតអាពាហ៍ពិពាហ៍របស់អ្នក ប៉ុន្តែមិនងាយស្រួលនោះទេ។
ឆ្នាំរកា៖ រាសីថ្ងៃនេះ បង្គួរ។ សុខភាពនៅតែល្អ ទោះជាបីមានភាពមមាញឹកនឹងការងារច្រើនក៏ដោយ។ ថ្ងៃនេះ អ្នកគួរស្វែងរកដំបូន្មានពីការគ្រប់គ្រងលុយ ព្រោះមិនចឹងអ្នកនឹងមានបញ្ហាហិរញ្ញវត្ថុនៅថ្ងៃខាងមុខមិនខាន។ ចេញក្រៅរកការសប្បាយដល់ខ្លួនឯងមិនខុសទេ តែកុំស័្មគ្រចិត្តចំណាយដូចជាអ្នកមានលុយច្រើនចាយមិនអស់នោះ មិនចឹងអ្នកនឹងទៅផ្ទះដោយហោប៉ាវទទេ។ ស្នេហាពេលនេះមិនល្អនោះទេ ពេលអ្នកព្យាយាមឲ្យគ្រប់យ៉ាងនៅក្រោមការគ្រប់គ្រងរបស់អ្នក វាអាចឈានដល់ជម្លោះ។ ប្រសិនបើអ្នកកំពុងពិចារណាភាពជាដៃគូក្នុងអាជីវកម្មថ្មី- នោះវាចាំបាច់ណាស់ក្នុងការទទួលបានការពិតទាំងអស់នៅក្នុងដៃសិន មុនពេលអ្នកធ្វើការប្តេជ្ញាចិត្តណាមួយ។ អ្វីៗមើលទៅពិតជាអស្ចារ្យក្នុងន័យជីវិតអាពាហ៍ពិពាហ៍របស់អ្នកសព្វថ្ងៃនេះ។
ឆ្នាំច៖ រាសីថ្ងៃនេះ មធ្យម។ ដោយសារមានការគាំទ្រពីមនុស្សជុំវិញខ្លួន ជះឥទ្ធិពលដល់សីលធម៌របស់អ្នក។ អ្នកដែលឆ្លងកាត់វិបត្តិហិរញ្ញវត្ថុជាយូរមកហើយ អាចរកលុយបានពីគ្រប់ទីកន្លែងក្នុងថ្ងៃនេះ ដែលនឹងបំបាត់បញ្ហាក្នុងជីវិតមួយចំនួនក្នុងពេលនេះភ្លាមៗ។ កុំសង្ស័យភាពស្មោះត្រង់របស់មនុស្សទីស្រឡាញ់។ នរណាម្នាក់នៅកន្លែងធ្វើការប្រហែលជាព្យាយាមបង្អាក់ផែនការរបស់អ្នក ដូច្នេះហើយត្រូវចាំមើលអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក។ គូស្វាមីភរិយារបស់អ្នកនឹងរំលឹកពីដំណាក់កាលដំបូង នៃស្នេហាអ្នកនៅថ្ងៃនេះ។
ឆ្នាំកុរ៖ រាសីថ្ងៃនេះ មធ្យម។ ចូរព្យាយាមរក្សាផ្លូវចិត្តរបស់អ្នក ព្រោះរឿងល្អ ឬអាក្រក់កើតចេញពីចិត្តរបស់អ្នកនេះឯង។ ការទៅលេងផ្ទះសាច់ញាតិជិតស្និទ្ធអាចបន្ថែមបញ្ហាហិរញ្ញវត្ថុរបស់អ្នក។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងបង្ហាញផ្លែផ្កា។ អ្នកកើតឆ្នាំនេះ ដែលកំពុងធ្វើការប្រហែលជាត្រូវប្រឈមមុខនឹងបញ្ហាជាច្រើននៅកន្លែងធ្វើការនៅថ្ងៃនេះ។ អ្នកនឹងធ្វើខុសដោយមិនដឹងខ្លួន ជាហេតុធ្វើឱ្យចាស់ទុំរបស់អ្នកទទួលរងនូវភាពឈឺចាប់។ អ្នកអាចនឹងមានអារម្មណ៍ថាមានបញ្ហា ដោយសារប្តីប្រពន្ធរបស់អ្នកនៅថ្ងៃនេះ។