ឆ្នាំជូត៖ រាសីថ្ងៃនេះមធ្យម។ លុយចូលមកតាមរយៈការងាររបស់អ្នក តែអ្នកត្រូវចាំថា ការចាយវាយច្រើនមិនចេះគិតរបស់អ្នក នឹងអាចធ្វើឲ្យអ្នកមានបញ្ហារឿងលុយកាក់វិញ។ ថ្ងៃនេះអ្នកនឹងទទួលបានមេរៀន នាំអោយយល់ដឹងច្បាស់ពីវា។ សកម្មភាពរបស់អ្នកថ្ងៃនេះ អាចនាំអោយមានបញ្ហាចម្រូងចម្រាស រវាងអ្នកនឹងដៃគូរបស់អ្នក។ បញ្ហាខ្លះៗអាចនឹងលេចឡើងនៅកន្លែងធ្វើការ ប្រសិនបើអ្នកមិនមានទំនួលខុសត្រូវ។ សម្រាប់ស្នេហា បញ្ហាចាស់ អាចកើតឡើងរវាងអ្នកទាំង២ កំឡុងពេលនិយាយលេង អាចនឹងឈានដល់មានជម្លោះ។
ឆ្នាំឆ្លូវ៖ រាសីថ្ងៃនេះល្អ។ ចូររក្សាទម្លាប់ហាត់ប្រាណ ព្រោះវានាំអោយអ្នកមានរាងកាយសមសួន និងមានសុខភាពល្អ។ ថ្ងៃនេះ អ្នកចេះគ្រប់គ្រងកំហឹង ជាហេតុធ្វើឲ្យអ្នកមានទំនាក់ទំនងល្អនៅកន្លែងធ្វើការ។ ការងាកចេញពីចំណង់ចំណូលចិត្ត នឹងធ្វើអោយអ្នកមានការខាតបង់លើបញ្ហាហិរញ្ញវត្ថុវិញ។ សកម្មភាពជាមួយសមាជិកគ្រួសារ នាំសេចក្តីសុខផ្លូវចិត្តដល់អ្នក។ ប្រសិនបើអ្នកមានទំនាក់ទំនងជាមួយមិត្តរួមការងារ ចូរប្រាប់ពួកគេនៅថ្ងៃនេះ គេនឹងមិនបដិសេធនូវសំណើ របស់អ្នកឡើយ។ ថ្ងៃនេះ អ្នកនឹងដឹងថា តើជីវិតអាពាហ៍ពិពាហ៍មានសុភមង្គលបែបណា?
ឆ្នាំខាល៖ រាសីថ្ងៃនេះល្អ។ អារម្មណ៍តានតឹងពេញមួយថ្ងៃរបស់អ្នកនឹងមានភាពធូរស្រាល នៅក្រោយពេលចំនាយពេលល្ងាចដ៏រីករាយជាមួយគ្រួសារ។ ថ្ងៃនេះផងដែរ អ្នកមានគុណនឹងបង្ហាញអ្នកពីការសន្សំប្រាក់ ជាហេតុនាំអោយអ្នកមានសេរីភាពហិរញ្ញវត្ថុនៅថ្ងៃខាងមុខ។ អ្នកនឹងទទួលបានក្តីស្រឡាញ់ ពីមនុស្សជាទីស្រឡាញ់របស់អ្នក។ នៅកន្លែងធ្វើការ អ្នកដែលព្យាយាមរារាំងអ្នក នឹងប្រឈមនឹងការបរាជ័យយ៉ាងអាម៉ាសនៅមុខអ្នកថ្ងៃេនះ។ អ្នកនឹងជួបថ្ងៃល្អបំផុតនៃជីវិតអាពាហ៍ពិពាហ៍របស់អ្នកនៅថ្ងៃនេះ។
ឆ្នាំថោះ៖ រាសីថ្ងៃនេះ ល្អបង្គួរ។ បើចង់រក្សារាងរូង នឹងទម្ងន់ដែលមានតុល្យភាព កុំញ្ញាំអាហារដែលមិនល្អច្រើនពេក។ បើសិនអ្នកកំពុងបម្រើការងារនៅក្នុងឧស្សាហកម្មទឹកដោះគោ អ្នកទំនងជាទទួលបាននូវលាភសក្ការៈផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះ។ ដំណើរស្នេហាវិញ មានតែភាពផ្អែមល្ហែម គូស្នេហ៍របស់អ្នកនឹងមានអារម្មណ៍ស្មានមិនដល់ ចំពោះការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ដែលពួកគេទទួលបាន។
ឆ្នាំរោង៖ រាសីថ្ងៃនេះ ល្អ។ អ្នកទទួលបានភាពរីករាយពីកូនៗរបស់អ្នក បន្ទាប់ពីការងារដ៏ច្រើននៅថ្ងៃនេះ។ ការដែលធ្លាប់វិនិយោគលុយ តាមរយៈមនុស្សដែលមិនធ្លាប់ស្គាល់ នឹងទទួលបានផលចំនេញភ្លាមៗមកវិញ។ មិត្តភក្តិ និងមនុស្សជិតដិតរបស់អ្នក នឹងផ្តល់ជំនួយរាល់តម្រូវការរបស់អ្នក។ ទោះជាធ្លាប់មានភាពរកាំរកូសកន្លងមក តែអ្នកនៅតែបង្ហាញការស្រឡាញ់ទៅដៃគូរបស់អ្នក។ អ្នកត្រូវរៀនផ្តល់តម្លៃដល់មនុស្សក្នុងជីវិតរបស់អ្នក មិនចឹងអ្វីៗ អាចនឹងមិននៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតនោះទេ។
ឆ្នាំម្សាញ់៖ រាសីថ្ងៃនេះ មធ្យម។ អ្នកនឹងទទួលបានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន ព្រោះតែភាពទាក់ទាញ និងអាកប្បកិរិយាគួរឲ្យខ្នាញ់របស់អ្នក។ ថ្ងៃនេះមិនមែនជាថ្ងៃល្អសម្រាប់បញ្ហាហិរញ្ញវត្ថុរបស់អ្នកនោះទេ គួរពិនិត្យមើលស្ថានភាពចេញចូលប្រាក់របស់អ្នក ហើយកំណត់ការចំនាយឲ្យបានត្រឹមត្រូវ។ មានមនុស្សម្នាក់ តាមដានអ្នកដោយយកចិត្តទុកដាក់ នឹងយកអ្នកជាគម្រូរបស់គេ ហើយថែមទាំងជួយលើកតម្កើនអ្នកផងដែរ។ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកគឺពោរពេញដោយភាពសប្បាយរីករាយ និងសុភមង្គលក្នុងថ្ងៃនេះ។