កត្តាទី១៖ អ្នកមិនគួរឲ្យកូនចូលគេងក្រោយម៉ោង១១ទេ ព្រោះចន្លោះពីម៉ោង១១យប់ ដល់ម៉ោង៣ភ្លឺ ជាពេលដែលអាចឲ្យកូនលូតកម្ពស់បានខ្ពស់ប្រសិនជាកូនគេងលក់ស្រួល។ ដូចនេះ មានតែឲ្យកូនចូលគេងមុនម៉ោងនេះទេ ទើបអាចធានាថាកូនអាចគេងលក់បានស្រួលនៅចន្លោះម៉ោងដែលធ្វើឲ្យគេមានកម្ពស់ខ្ពស់បាន។

កត្តាទី២៖ ប្រសិនជាអ្នកតែងតែឲ្យកូននៅក្នុងផ្ទះ ចុចតែទូរស័ព្ទ ដោយមិនមានការធ្វើចលនា នោះកូននឹងពិបាកលូតកម្ពស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែនាំកូនចេញក្រៅ ឲ្យត្រូវពន្លឺថ្ងៃ និងធ្វើចលនាខ្លះ ទើបអាចជួយកូនឲ្យខ្ពស់បាន។

កត្តាទី៣៖ អ្នកមិនគួរចេះតែឲ្យកូនញ៉ាំថ្នាំវីតាមីនផ្តេសផ្តាសនោះទេ ព្រោះបើមិនមានចេញវេជ្ជបញ្ជាពីគ្រូពេទ្យ ហើយចេះតែឲ្យកូនប៉ូវផ្តេសផ្តាស នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ឆ្អឹងរបស់កូនខ្លាំងណាស់៕