​ជាធម្មតា ជំងឺ​ពុក​ឆ្អឹង​កើតឡើង​បាន​ដោយសារ​តែ កំហាប់​ឆ្អឹង​មាន​ការថយចុះ ដែល​ជាហេតុ​នាំ​ឲ្យ​វា​កាន់តែ​ផុយ​ទៅៗ និង​ស្រួយៗ​ទៅ រហូត​ដល់​ប៉ះទង្គិច​អ្វី​បន្តិច​ក៏​អាច​នាំ​ឲ្យ​ឆ្អឹង​នោះ​បាក់​បានដែរ​។ អ្វី​ដែល​ជា​រឿង​គួរឲ្យ​បារម្ភ​នោះ​គឺថា ជំងឺ​ពុក​ឆ្អឹង​តែងតែ​មិន​បង្ហាញ​នូវ​អាការៈ​អ្វី​ឲ្យដឹង​ឡើយ លុះត្រាតែ​មាន​គ្រោះថ្នាក់​តិចតួច ហើយ​បាក់ឆ្អឹង និង​ការថត​មើល​កំហាប់​ឆ្អឹង​មើល​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​មាន​អា​ការៈព្រមាន ៧​យ៉ាង​ខាងក្រោម​នេះ វា​គួរតែ​ដល់​ពេល​ប្រុង​ប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ហើយ ព្រោះ​ថា​អ្នក​កំពុងតែ​មាន​ជំងឺ​ពុក​ឆ្អឹង​។

1. ធ្លាប់មាន​ប្រវត្តិ​បាក់ឆ្អឹង​ចាប់ពី​ម្តង​ឡើងទៅ​កាលពី​ពីរ​ឆ្នាំមុន​ដោយសារតែ​ការ​ដួល​តិចតួច​

2. ​ជា​មនុស្ស​ពេញវ័យ ដែល​ស្គម​ពេក​

​3. កំពុង​ប្រើ​ថ្នាំ​សរសៃ (Corticosteroids) សម្រាប់​ព្យាបាល​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើ​ការខុស​ប្រក្រតី​

4. កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​

5. ​ជា​មនុស្ស​ដែល​ជក់បារី​រ៉ាំរ៉ៃ​

​6. ញ៉ាំ​ស្រា ឬ​ស្រា​បៀរ​ច្រើនជាង​ពីរ​កំប៉ុង​ក្នុង​មួយថ្ងៃ​

​7. មិន​ញ៉ាំ​ទឹកដោះគោ​

    ​លំ​ហាត់ប្រាណ​ដែល​ជំរុញ​ដល់​កំហាប់​ឆ្អឹង​កាន់តែ​ល្អ​ឡើងវិញ​មាន​ដូចជា​៖
    •​    ​ការដើរ​
    •​    ​ការរត់​យឺតៗ​
    •​    ​ការ​ហាត់ប្រាណ​ក្នុង​ក្លិប​
    •​    ​ការហាត់​កីឡា​អ៊ែ​រ៉ូ​ប៊ិក​
    •​    ​ការ​រាំ​៕