ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអ្នកចូលចិត្តចូលគេងយប់ជ្រៅគួរតែញ៉ាំ ដើម្បីសុខភាព។

អ្នកដែលតែងតែធ្វើការដល់យប់ជ្រៅទើបគេង អាហារ៣ពេលរបស់អ្នកគួរតែរួមបញ្ជូលដូចជា ត្រី ស៊ុត ផលិតផលដែលធ្វើពីសណ្តែក និងទឹកដោះគោ ព្រោះអាហារទាំងនេះ អាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយអ្នក។ ជាពិសេស បន្ទប់ការងាររបស់អ្នក ត្រូវតែមានខ្យល់អាកាសចេញចូល ទើបមិនធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។

អ្នកដែលចូលគេងយប់ជ្រៅ គួរតែប៉ូវវីតាមីនឲ្យបានគ្រប់ ដូចជាវីតាមីនA និងវីតាមីនB។ ដោយវីតាមីនA នឹងអាចជួយការពារភ្នែកអ្នកបានយ៉ាងល្អ។ ចំណែកវីតាមីនB នឹងជួយការពារសរសៃភ្នែករបស់អ្នក ធ្វើឲ្យភ្នែកអ្នកមើលបានច្បាស់។ម៉្យាងទៀត អ្នក៏អាចបរិភោគការ៉ុត ប៉េងប៉ោះ ល្ងរខ្មៅ និងផលិតផលធ្វើពីសណ្តែកសៀង ព្រមទាំងទឹកដោះគោស្រស់បានដែរ។

វីតាមីនសេ ក៏អ្នកគួរតែពិសារដែរ ព្រោះវីតាមីនមួយនេះ អាចជួយការពារស្បែកអ្នកមិនឲ្យខូចព្រោះតែអ្នកតែងចូលគេងយប់ជ្រៅ។ ដូចនេះអ្នកត្រូវតែញ៉ាំក្រូច និងទំពាំងបាយជូរឲ្យបានច្រើន ទើបអាចជំនួយដល់ស្បែករបស់អ្នក។

ហាមដាច់ខាត កាហ្វេ និងតែ មិនគួរញ៉ាំឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នក ដោយធ្វើឲ្យអ្នកមិនអាចគេងលក់ស្រួលបានឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបសុខភាពអ្នកមិនត្រូវបានបំផ្លាញ៕