ក្នុង​អាហារ​ដែល​យើង​ហូប​រាល់ថ្ងៃ​ភាគច្រើន​សម្បូរ​ជាតិ Purine ហើយ​គេ​ឃើញ​មាន​ច្រើន​ជាងគេ​ក្នុង សាច់ (​ទាំង​ត្រី មាន់ ជ្រូក គោ​….) គ្រឿង​សមុទ្រ គ្រឿងក្នុង ស្រា​បៀ​ជាដើម ។

នៅ​ពេល​មាន​បញ្ហា​លើស​ជាតិ​អាស៊ីត ដំណោះស្រាយ​ដែល​មនុស្ស​មួយ​ចំនួន​បាន​គិត​ទៅ​ដល់​មុនគេ គឺ​ការ​ប្រើប្រាស់​ថ្នាំពេទ្យ ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកជំនាញ​ខាង​សុខភាព​បាន​បកស្រាយ​បញ្ជាក់​ហើ យ​ពី​ការ​ដែល​អត់​ញ៉ាំ​សាច់​ច្រើន​ផង ហេតុ​អី​ក៏​ឡើង​ជាតិ​អាស៊ីត​នោះ ។

យោងទៅតាមទំព័រហ្វេសបុករបស់អ្នកជំនាញ វេជ្ជបណ្ឌិត និ​ត ប៊ុ​ន​តុង​យី បាន​បកស្រាយ​ច្បាស់ៗ​ថា ៖ ចំណុច​មួយ​នេះ​យើង​ឃើញ​ថា ជួប​ច្រើន អ៊ីចឹង​អាស៊ីត​ដែល​ឡើង​ក្នុង​ខ្លួន​យើង​គឺ​ស​ម្តៅ​ទៅ​លើ Uric acid ជា​ទូទៅ​វា​ចេញ​មក​ពី​សារធាតុ​នៅ​ក្នុង​ចំណីអាហារ​ដូច​ជា សាច់​ក្រហម​ហ្នឹង គឺ​ពពួក Purine ដែល​មាននៅ​ក្នុង​សាច់ក្រក គ្រឿង​សមុទ្រ នៅ​ក្នុង​ស្រា​បៀរ អ៊ីចឹង​ពិនិត្យ​មើល​សិន​ចំណីអាហារ​អស់ហ្នឹង មានបាន​ញាំ​អត់?

បើ​អត់ ​វានៅ​មាន​កត្តាផ្សេង​ទៀត  ​ដែល​ធ្វើ​ឲ្យ​ជាតិ​អាស៊ីត​ហ្នឹង​កើនឡើង ខ្លះទៅ​ដោយសារ​តែ​ហ្សែ​ន​របស់​គាត់ ធ្វើ​ឲ្យ​គាត់ ឡើង​ជាតិ​អាស៊ីត​តែ​ម្តង ហើយ​ខ្លះ​ទៀត​ទៅ​ដោយសារ​តែ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ដូច​ជា​ទឹកនោម ផ្អែម លើស​សម្ពាធ​ឈាម ឬ​ក៏​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ធ្វើ​ឲ្យ​ជាតិ​អាស៊ីត​តែងតែ​ឡើងជា​ប្រចាំ អ៊ីចឹង​ហើយកុំ​បាច់​ឆ្ងល់​ហេតុ​អី​ទៅ អត់​ញាំ​សាច់​ផង ក៏​ឡើង​ជាតិ​អាស៊ីត​ដែរ ៕