ឆ្នាំជូត៖ ថ្ងៃនេះ អ្នកមានអារម្មណ៍ថានឿយហត់ខ្លាំង ដោយសារតែអ្នកមិនមានពេលសម្រាកបានគ្រប់គ្រាន់។ ជាពិសេសរាល់ពេលបំពេញតម្រូវការរបស់គ្រួសារអ្នក តែងតែភ្លេចគិចពីខ្លួនឯង ដោយមិនមានពេលសម្រាក។ ប៉ុន្តែថ្ងៃនេះ អ្នកគួរនឹងឆ្លៀតរកពេលសម្រាប់ខ្លួនអ្នក ហើយស្វែងរកចំណូលចិត្តថ្មី។ ក្នុងពេលនេះអ្នកក៏អាចណែនាំឪពុកម្តាយរបស់អ្នក ឲ្យមានទំនុកចិត្តលើអ្នកសម្រាប់គម្រោង ឬផែនការថ្មីៗ។ រាល់ការវិនិយោគទាក់ទងនឹងលំនៅដ្ឋានរបស់អ្នកនឹងទទួលបានផលចំណេញនៅថ្ងៃនេះ។ រីឯដៃគូស្នេហាវិញ អ្នកមានអារម្មណ៍ថាជីវិតគូរបស់អ្នកដូចត្រូវបណ្តាសា ប៉ុន្តែថ្ងៃនេះអ្នកនឹងទទួលបានពរពីព្រះ។
ឆ្នាំឆ្លូវ៖ ថ្ងៃនេះចូរជៀសវាងការឈ្លោះប្រកែកគ្នា និងការប្រឈមមុខដាក់គ្នា ក្នុងការស្វែងរកកំហុសដោយមិនចាំបាច់លើអ្នកដទៃ។ ការធ្វើសមាធិ និងការស្វែងយល់ពីខ្លួនឯងនឹងនាំអោយមានប្រយោជន៍។ ដូច្នោះថ្ងៃនេះអ្នកអាចវិនិយោគលុយរបស់អ្នកក្នុងសកម្មភាពសាសនា ដើម្បីទទួលបានសន្តិភាពផ្លូវចិត្ត។ សម្រាប់ការងារវិញ អ្នកនឹងចំនាយពេលច្រើនទៅលើការងារដែលមិនចាំបាច់។ រីឯស្នេហាវិញ ថ្ងៃនេះក្នុងកែវភ្នែករបស់ដៃគូអ្នក បង្ហាញឲ្យឃើញថាអ្នកជាមនុស្សពិសេស ពួកគេនឹងចាំជួយនិងគាំទ្រអ្នកគ្រប់ពេល។ បើអ្នករៀបការហើយវិញ ទោះផែនដីនេះរលាយក៏មិនអាចធ្វើអ្វីចំណងស្នេហ៍អ្នកបានដែរ។
ឆ្នាំខាល៖ ភាពរីករាយ – ស្វាហាប់ – ក្តីស្រលាញ់ និងភាពរួសរាយពីធម្មជាតិរបស់អ្នក នាំមកនូវសេចក្តីអំណរ និងសុភមង្គលដល់អ្នកជុំវិញខ្លួនអ្នក។ រាល់ការធ្វេសប្រហែសនៅកន្លែងធ្វើការ ឬក្នុងអាជីវកម្ម អាចបណ្តាលឱ្យអ្នកមានការខាតបង់ផ្នែកហិរញ្ញវត្ថុមួយចំនួននៅថ្ងៃនេះ។ តែវាជាថ្ងៃល្អសម្រាប់ការអនុវត្តផែនការ និងការបណ្តាក់ទុនថ្មី។ ថ្ងៃនេះអ្នកអាចនិយាយអំពីបញ្ហាសំខាន់ៗជាច្រើននៃជីវិតជាមួយសមាជិកគ្រួសាររបស់អ្នក ហើយពាក្យសម្តីរបស់អ្នកអាចរំខានដល់គ្រួសាររបស់អ្នក ប៉ុន្តែអ្នកនឹងអាចទទួលបានដំណោះស្រាយល្អមកវិញ។ រីឯស្នេហាវិញថ្ងៃនេះ ជាថ្ងៃដែលអ្នកគួរបង្ហាញនូវក្តីស្រឡាញ់របស់អ្នកហើយ។ ដៃគូរបស់អ្នកនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងការសម្រេចបាននូវការស្រមើស្រមៃដែលរង់ចាំជាយូរមកហើយរបស់អ្នក។ ឯជីវិតអាពាហ៍ពិពាហ៍គឺជាពរជ័យ ហើយថ្ងៃនេះអ្នកនឹងជួបប្រទះនឹងវា។
ឆ្នាំថោះ៖ ថ្ងៃនេះគំនិឆ្នៃប្រឌិតរបស់អ្នកអាចជួយអ្នកឲ្យមានពេលសម្រាកបានគ្រប់គ្រាន់។ ថ្ងៃនេះលោកអ្នកចង់ធ្វើអ្វីៗដែលធ្លាប់ស្រលាញ់កាលពីនៅក្មេង។ សម្រាប់ការងារវិញ រៀមច្បងរបស់អ្នកអាចចាប់អារម្មណ៍នឹងគុណភាពការងាររបស់អ្នកនៅថ្ងៃនេះ។ ហើយការវិនិយោគទាក់ទងនឹងលំនៅដ្ឋានរបស់អ្នកនឹងទទួលបានផលចំណេញនៅថ្ងៃនេះ។ សាច់ញាតិនឹងសុខចិត្តផ្តល់ជំនួយដល់អ្នកនៅពេលអ្នកត្រូវការជំនួយផ្នែកហិរញ្ញវត្ថុណាមួយ។ ស្នេហាវិញ អ្នកនឹងឃើញផ្នែកដ៏អស្ចារ្យថ្មីនៃដៃគូស្នេហារបស់អ្នកនៅថ្ងៃនេះ។ អ្នករៀបការរួច នឹងមានអារម្មណ៍ដូចជាសំណាងខ្លាំងង ជាមួយនឹងភាពកក់ក្តៅរបស់គូស្វាមីភរិយាដ៏អស្ចារ្យរបស់អ្នកនៅថ្ងៃនេះ។
ឆ្នាំរោង៖ ថ្ងៃនេះនឹងមានលុយកាក់ហូរចូលមកមិនឈប់ឈរនោះទេ ប៉ុន្តែអ្នកអាចនឹងជួបការលំបាកខ្លះក្នុងការប្រមូលទ្រព្យសម្បត្តិមកវិញក្នុងថ្ងៃនេះ។ រាល់ការខិតខំប្រឹងប្រែងរបស់អ្នក នៅក្នុងការងារ វានឹងផ្តល់មកវិញនូវប្រាក់ជាច្រើនដល់អ្នកនៅថ្ងៃនេះ។ តែពេលទំនេរ អ្នកបែរជាខ្ជះខ្ជាយជាមួយការងារដែមលមិនចាំបាច់ទៅវិញនៅថ្ងៃនេះ។ ទំនាក់ទំនងស្នេហារបស់អ្នកនឹងជួបនូវបញ្ហាមួយចំនួននៅថ្ងៃនេះ។ ជីវិតអាពាហ៍ពិពាហ៍វិញក៏មកជាមួយនឹងផលប៉ះពាល់មួយចំនួនដែរ។
ឆ្នាំម្សាញ់៖ ថ្ងៃនេះ អ្នកពោរពេញដោយថាមពល ហើយនឹងធ្វើអ្វីមួយដែលមិនធម្មតានៅថ្ងៃនេះ។ ដូច្នេះវាជាថ្ងៃដែលមានប្រយោជន៍ ចូរជំរុញខ្លួនឯងអោយទៅមុខ ព្រោះឱកាសល្អកំពុងរង់ចាំអ្នក។ សេដ្ឋកិច្ចថ្ងៃនេះនឹងក្លាយជាថ្ងៃចម្រុះ។ អ្នកអាចទទួលបានប្រាក់ចំណេញរូបិយវត្ថុនៅថ្ងៃនេះ។ សម្រាប់ការមកដល់ជាមួយសមាជិកថ្មីនៅក្នុងគ្រួសារនាំមកនូវពេលវេលាសម្រាប់ការប្រារព្ធពិធីជប់លៀងផ្សេងៗ។ រីឯស្នេហាវិញ អ្នកគួរជៀសវាងពីការប្រើពាក្យប្រមាថផ្លូវអារម្មណ៍លើដៃគូរបស់អ្នក។ បែរមកជីវិតគូវិញ ប្តីឬប្រពន្ធរបស់អ្នក អាចរវល់ជាមួយមិត្តភ័ក្តិរបស់គាត់នៅថ្ងៃនេះ ដែលអាចធ្វើឱ្យអ្នកខកចិត្ត។
ឆ្នាំមមី៖ ថ្ងៃនេះ រាសីអ្នកគឺបង្គួរ។ ដោយសារតែថ្ងៃនេះសុខភាពរបស់អ្នកអំណោយផលល្អ អ្នកអាចនឹងមានគម្រោងដើរទៅលេងជាមួយមិត្តភក្តិរបស់អ្នកនៅថ្ងៃនេះ។ ការខិតខំប្រឹងប្រែងរបស់អ្នកដើម្បីសន្សំប្រាក់អាចបរាជ័យនៅថ្ងៃនេះ។ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកមិនចាំបាច់បារម្ភអំពីវាខ្លាំងពេកទេ ព្រោះស្ថានភាពនឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ។ កុំចុះហត្ថលេខាលើឯកសារអាជីវកម្ម/ច្បាប់ណាមួយដោយមិនអានជាមុន។ ថ្ងៃនេះ អ្នកនឹងពោរពេញដោយគំនិតល្អៗ ហើយជម្រើសនៃសកម្មភាពរបស់អ្នកនឹងនាំឱ្យអ្នកទទួលបានផលលើសពីការរំពឹងទុករបស់អ្នក។ ប្តីប្រពន្ធរបស់អ្នកនឹងពោរពេញដោយថាមពលនិងសេចក្តីស្រឡាញ់នៅថ្ងៃនេះ។
ឆ្នាំមមែ៖ ជៀសវាងការញ៉ាំច្រើនពេក ប្តូរមកវិញជាការទៅកាន់ក្លឹបហាត់ប្រាណ ដើម្បីសុខភាពជាប្រចាំក្នុងការរក្សារាងកាយ។ ថ្ងៃនេះ អ្នកគួរសុំពរពីចាស់ទុំមុនចេញក្រៅផ្ទះ ព្រោះវានឹងផ្តល់ប្រយោជន៍ដល់អ្នក។ សូមរីករាយជាមួយថ្ងៃដ៏ស្ងប់ស្ងាត់នេះជាមួយសមាជិកគ្រួសារ ប្រសិនបើមនុស្សមករកអ្នកជាមួយបញ្ហា ចូរព្រងើយកន្តើយនឹងពួកគេ ហើយកុំឱ្យវារំខានចិត្តអ្នក។ ដៃគូជីវិតរបស់អ្នកអាចយកចិត្តទុកដាក់បន្ថែមសម្រាប់អ្នកដូចជាទេវតាថ្ងៃនេះ។
ឆ្នាំវក៖ ថ្ងៃនេះការជួបជុំជាមួយមិត្តចាស់នឹងជួយបំភ្លឺវិញ្ញាណរបស់អ្នក។ កន្លងមកអ្នកមិនយល់ពីសារៈសំខាន់នៃលុយក្នុងជីវិតទេ ប៉ុន្តែថ្ងៃនេះ អ្នកនឹងដឹងពីសារៈសំខាន់របស់វា ព្រោះអ្នកនឹងត្រូវការហិរញ្ញវត្ថុ ប៉ុន្តែវាមិនមានគ្រប់គ្រាន់ក្នុងការអនុវត្ត។ ការងារច្រើនក្នុងផ្ទះនឹងមានភាពនឿយហត់ ហើយក្លាយជាមូលហេតុចម្បងសម្រាប់ភាពតានតឹងផ្លូវចិត្តរបស់អ្នក។ សម្រាប់ស្នេហាវិញ នៅលើសន្លឹកបៀរបង្ហាះថា អារម្មណ៍ត្រេកត្រអាលអាចផ្ទុះឡើង ដែលនឹងធ្វើឱ្យខូចទំនាក់ទំនងរបស់អ្នក។ ជីវិតគូវិញ អាចប្រឈមមុខនឹងពេលវេលាដ៏លំបាកក្នុងអាពាហ៍ពិពាហ៍របស់អ្នកនៅថ្ងៃនេះ។
ឆ្នាំរកា៖ សុខភាពមានភាពអំណោយផល នឹងអនុញ្ញាតឱ្យអ្នកអាចចូលរួមក្នុងការប្រកួតកីឡានានា។ ប្រសិនបើអ្នកកំពុងធ្វើដំណើរ ចូរយកចិត្តទុកដាក់ចំពោះវត្ថុមានតម្លៃរបស់អ្នក អាចនឹងការលួចណាមួយកើតឡើង។ ប្រសិនបើអ្នកមានសម្ពាធលើគំនិតរបស់អ្នក ចូរនិយាយវាជាមួយសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធរបស់អ្នក ព្រោះវានឹងបន្ថយបន្ទុកចេញពីក្បាលរបស់អ្នក។ ស្នេហាវិញ ថ្ងៃនេះអ្នកមានអារម្មណ៍ល្អៗ និងចែករំលែកក្តីស្រឡាញ់ ជាមួយអ្នកជាទីស្រឡាញ់។ ថ្ងៃល្អនៅពេលដែលអ្នកទទួលបានឱកាសដ៏ល្អដើម្បីសម្រេចគោលដៅរបស់អ្នក។ អ្នកអាចប្រើពេលវេលានេះដើម្បីបំពេញបំណងប្រាថ្នារបស់អ្នក អានសៀវភៅ ឬស្តាប់តន្ត្រីដែលអ្នកចូលចិត្ត។ ប្តីឬប្រពន្ធរបស់អ្នកនឹងធ្វើឱ្យអ្នកដឹងថាថ្ងៃនេះស្ថានសួគ៌គឺនៅលើផែនដី។
ឆ្នាំច៖ ធម្មជាតិដូចកូនក្មេងរបស់អ្នកនឹងលេចចេញមក ធ្វើឲ្យអ្នកនឹងមានអារម្មណ៍លេងសើចច្រើន។ អ្នកទំនងជាទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុនៅថ្ងៃនេះ ប៉ុន្តែអ្នកត្រូវតែធ្វើសប្បុរសធម៌ និងធ្វើការបរិច្ចាគព្រោះវានឹងទទួលបានសន្តិភាពផ្លូវចិត្ត។ ការខិតខំប្រឹងដើម្បីសុខុមាលភាពគ្រួសាររបស់អ្នកគួរតែត្រូវបានកំណត់ដោយសេចក្តីស្រឡាញ់ និងចក្ខុវិស័យវិជ្ជមាន និងមិនមែនដោយការលោភលន់នោះទេ។ ការផ្លាស់ប្តូរការងារនឹងជួយ អ្នកអាចចាកចេញពីការងារបច្ចុប្បន្នរបស់អ្នក ហើយដឹកនាំផ្នែកផ្សេងដូចជាទីផ្សារ ដែលសាកសមនឹងអ្នកបំផុត។ សមត្ថភាពរបស់អ្នកក្នុងការជួយអ្នកដែលខ្វះខាតនឹងនាំមកជូនអ្នកនូវការគោរព។ អ្នកដឹងទេ ប្តីប្រពន្ធរបស់អ្នកពិតជាទេវតារបស់អ្នកមែន។ មិនជឿយើងទេ? សង្កេត និងពិសោធវានៅថ្ងៃនេះ។
ឆ្នាំកុរ៖ អ្នកអាចកម្ចាត់ភាពតានតឹងរបស់អ្នកបាន ថ្ងៃនេះអ្នកអាចជួបមនុស្សម្នាក់នៅក្នុងពិធីជប់លៀងដែលអាចផ្តល់ឱ្យអ្នកនូវដំបូន្មានសំខាន់ៗមួយចំនួនដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចរបស់អ្នក។ វាក៏ជាថ្ងៃដ៏អស្ចារ្យនៅពេលដែលអ្នកនឹងទទួលបានការចាប់អារម្មណ៍ដែលអ្នកចង់បាន អ្នកនឹងមានអ្វីជាច្រើនតម្រង់ជួរចាំអ្នក ហើយអ្នកមានពិបាកក្នុងការសម្រេចចិត្តថាតើត្រូវធ្វើតាមមួយណា។ អារម្មណ៍របស់អ្នកអាចនឹងទទួលបានការរំខាន ដោយសារពាក្យគំរោះគំរើយរបស់សង្សារអ្នក។ អ្នកគួរបញ្ចប់ការងារដែលមិនទាន់សម្រេច មុនពេលចៅហ្វាយរបស់អ្នកកត់ត្រាវាទុក។ អ្នកអាចចំណាយពេលទំនេររបស់អ្នកនៅវត្តណាមួយ ឬកន្លែងសាសនាណាមួយនៅថ្ងៃនេះ ដោយនៅឆ្ងាយពីបញ្ហា និងជម្លោះដែលមិនចាំបាច់។ ការងារខ្លះរបស់អ្នកអាចនឹងត្រូវរអាក់រអួលក្នុងថ្ងៃនេះ ដោយសារតែមានការរំខានពីប្តីប្រពន្ធរបស់អ្នក។