ឆ្នាំជូត៖ ថ្ងៃនេះ អ្នកត្រូវការពេលវេលាសម្រាកខ្លះ និងព្យាយាមស្វែងរកសុភមង្គលតាមរយៈមិត្តភក្តិជិតស្និទ្ធ ឬសមាជិកគ្រួសារ។ ថ្ងៃនេះផងដែរ អ្នកក៏អាចក្លាយជាអ្នកមានលទ្ធភាពរកប្រាក់បានច្រើនតាមរយៈជំនួយពីនរណាម្នាក់ ហើយអ្វីដែលអ្នកត្រូវការបំផុតនោះគឺត្រូវជឿជាក់លើខ្លួនឯង។ ការប្រែរប្រួលមួយចំនួននៅផ្ទះនឹងធ្វើឱ្យអ្នកមានការរំភើបជាខ្លាំង ប៉ុន្តែអ្នកទំនងជាទាក់ទាញនូវអារម្មណ៍របស់អ្នកទៅកាន់មនុស្សដែលសំខាន់បំផុតសម្រាប់អ្នកនោះទេ។ រីឯស្នេហាវិញ អ្នកអាចធ្វើឱ្យជីវិតស្នេហារបស់អ្នកភ្លឺស្វាងដោយនាំដៃគូអ្នកទៅរកកន្លែងពិនិក។ សម្រាប់អាជីវកម្មវិញ ចូរគ្រប់គ្រង​អារម្មណ៍​របស់​អ្នក​ នៅ​ពេល​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​អាជីវកម្ម​ធំៗ។ ថ្ងៃនេះ​អ្នក​និង​គូជីវិត ​នឹង​មានការ​ជជែក​គ្នា​យ៉ាង​ស៊ីជម្រៅ​។

ឆ្នាំឆ្លូវ៖ ថ្ងៃនេះអ្នកមានសំណាងនឹងភាពជាបងប្អូនរបស់អ្នក ពួកគេនឹងបង្រៀនអ្នក ពីការគ្រប់គ្រងភាពតានតឹងនឹងសម្រួលអារម្មណ៍ឲ្យល្អឡើងវិញ។ សម្រាប់ការងារ រកស៊ីថ្ងៃនេះដែរ មិនមានអ្វីជាបញ្ហាធំនោះទេ តែកុំដេករង់ចាំឪកាស ចេញក្រៅរកមើលនិងបង្កើតឪកាសថ្មីសម្រាប់ខ្លួនឯង។ បើសិនជាអ្នកមិនមានលុយគ្រប់គ្រាន់ ចូរចាប់ផ្តើមរៀនសន្សំវានៅថ្ងៃនេះ សម្រាប់អានាគតហិរញ្ញវត្ថុនៅថ្ងៃចខាងមុខ។ រីឯដៃគូស្នេហាវិញ ថ្ងៃនេះពួកគេនឹងឲ្យអ្នកស្គាលថា ថ្ងៃនេះ​ជាថ្ងៃដែលមានពណ៌ស្រស់បំព្រងបំផុត។ សម្រាប់អ្នករៀបការហើយ ថ្ងៃនេះអាចមានភាពលំបាកបន្តិចបន្តួចនៅក្នុងរង្វង់គ្រួសារអ្នក។

ឆ្នាំខាល៖ ថ្ងៃនេះទំនាយថាអ្នកមានសុខភាពល្អបិរបូរ ហើយក៏ជាថ្ងៃដែលអ្នកនឹងទទួលបានលាភសំណាងនឹងរឿងលុយកាក់ពីគ្រប់ច្រក។ ប៉ុន្តែចូរប្រយ័ត្នការប្រើប្រាស់ពាក្យសម្តីដែលនឹងនិយាយចេញមករបស់អ្នក ព្រោះវាអាចធ្វើប៉ះពាល់ដល់មនុស្សនៅជុំវិញខ្លួន។ ការរកស៊ីវិញ​​​ អ្នកនឹងទទួលបានបទពិសោធន៍ល្អពីមនុស្សដែលមានបទពិសោធន៍ច្រើន ដែលជាផ្នែកមួយជួយជម្រុញអាជីវកម្មរបស់អ្នកទៅមុខថែមមួយម្រិតទៀត។ ចំពោះអ្នកធ្វើការ ថ្ងៃនេះ​ការងារចាស់ៗរបស់អ្នក នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួននៅកន្លែងធ្វើការ។ រីឯរឿងស្នេហាវិញ អ្នកមានការលះបង់ខ្ពស់សម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក តែដោយសារការងារច្រើនមកកាត់មុខធ្វើឲ្យអ្នកមិនអាចសម្រេចវាបានទៅវិញ តែដៃគូរបស់អ្នកនឹងយល់ពីចិត្តរបស់អ្នកផងដែរ។

ឆ្នាំថោះ៖ ថ្ងៃនេះសុខភាពរបស់អ្នកមិនសូូវជាអំណោយផលប៉ុន្មាននោះទេ ចូរញ្ញាំអាហារណាដែលមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ ថ្ងៃនេះ នឹងមានបងប្អូនបង្កើតរបស់អ្នកមកខ្ជីលុយមួយចំនួនពីអ្នក ដែលអាចធ្វើឲ្យអ្នកមានបន្ទុកហិរញ្ញវត្ថុ ប៉ុន្តែរយៈពេលខ្លីបន្ទាប់ស្ថានភាពនឹងប្រសើរឡើងវិញមានខាន។ សម្រាប់ការងារ រកស៊ីជួយដូរ ថ្ងៃនេះទៅមុខបានជាធម្មតា។ រីឯស្នេហាវិញថ្ងៃនេះ នឹងនាំអោយអ្នកនូវក្តីសង្ឃឹមជាមួយនឹងការស្គាស់មនុស្សពូកែៗ ដែលនាំមកនូវគំនិតថ្មីៗ និងផែនការល្អៗសម្រាប់ជីវិត។

ឆ្នាំរោង៖ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់អ្នក ដែលក្តីសុបិន្តរបស់អ្នកនឹងក្លាយជាការពិត ជាហេតុធ្វើអោយអ្នកសប្បាយរីករាយខ្លាំងបំផុត តែកុំសប្បាយខ្លាំងពេក ព្រោះវាអាចបែរទៅជាបញ្ហាវិញបាន។ សម្រាប់ហិរញ្ញវត្ថុរបស់ថ្ងៃនេះ នឹងមានការជួយសម្រួលពីចាស់ទុំនៅក្នុងគ្រួសាររបស់អ្នក។ សម្រាប់ដៃគូស្នេហាវិញ ពួកគេនឹកអ្នកជាខ្លាំងពេញមួយថ្ងៃនេះតែម្តង ពួកគេក៏រៀបចំឲ្យការភ្ញាក់ផ្អើលមួយសម្រាប់អ្នក ដើម្បីឲ្យថ្ងៃនេះក្លាយជាថ្ងៃស្រស់បំព្រងបំផុតសម្រាប់ជីវិតអ្នក។

ឆ្នាំម្សាញ់៖ ការគិតវិជ្ជមានជាផ្លូវនាំអោយអ្នកទទួលបានជោគជ័យក្រោយការខិតខំរបស់អ្នកកន្លងមក។ ថ្ងៃនេះ មានអ្នកជិតខាងអាចនឹងមកខ្ជីលុយរបស់អ្នក តែអ្នកខ្លួនឯងគុួរសិក្សាមើលពីលទ្ធភាពពួកគេជាមុននឹងផ្តល់ប្រាក់កម្ចី មិនដូច្នោះទេអ្នកនឹងមានការខាតបង់ជាមិនខាន។ សម្រាប់ការងារ រកស៊ី សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅថ្ងៃនេះ។ រីឯស្នេហាវិញ ហាមមានការសង្ស័យលើភាពស្មោះត្រង់របស់ដៃគូ មិនដូច្នោះនឹងបង្កជាជម្លោះមិនខាន។ សម្រាប់អ្នករៀបការហើយ ប្តីឬប្រពន្ធ នឹងនិយាយល្អអំពីអ្នក។

ឆ្នាំមមី៖ ថ្ងៃល្អសម្រាប់អ្នក ដើម្បីឆ្ពោះទៅមុខ។ ថ្ងៃនេះអ្នកនឹងទទួលបានលាភផ្នែកហិរញ្ញវត្ថុពីម្តាយរបស់អ្នក។ រីឯពូ និងជីតាបង្កើត ក៏នឹងជួយអ្នកផ្នែកហិរញ្ញវត្ថុនេះផងដែរ។ ថ្ងៃនេះល្អ សម្រាប់អ្នកក្នុងការស្តារទំនាក់ទំនងចាស់ៗមកវិញ។ សម្រាប់អ្នកធ្វើការនៅថ្ងៃនេះ នឹងទទួលបានការចាប់អារម្មណ៍ពីរៀបច្បងរបស់ពួកគេ ទាក់ទងនឹងការងាររបស់អ្នកនៅថ្ងៃនេះ។ រីបញ្ហដែលនៅសេសលស់គួរតែព្យាយាមដោះស្រាយវាឲ្យបានកាន់តែឆាប់កាន់តែល្អ។ សម្រាប់រឿងដៃគូស្នេហាវិញ ថ្ងៃនេះអ្នកនឹងមានអារម្មណ៍ថាមានសុភមង្គល ពីកម្លាំងនៃក្តីស្រឡាញ់។ ចំពោះអ្នករៀបការហើយទំនងជាមានជម្លោះជាមួយប្តីឬប្រពន្ធនៅថ្ងៃនេះ ដែលវាអាចឈានដល់រយៈពេលវែង។

ឆ្នាំមមែ៖ ថ្ងៃនេះ មានមិត្តភក្តិម្នាក់នឹងមកល្បងចិត្តរបស់អ្នក អ្នកត្រូវប្រុងប្រយ័ត្ន និងត្រូវមានហេតុផលច្បាស់លាស់មុនធ្វើការសម្រេចចិត្ត។ ជាថ្ងៃដែលអ្នកទំនងជានឹងមានការចំនាយប្រាកច្រើនសម្រាប់តម្រូវការនៅផ្ទះ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃនេះ។ សម្រាប់ការងារ ជួយដូរ រកស៊ី ទៅមុខជាធម្មតា។ រីឯស្នេហារបស់អ្នកនៅថ្ងៃនេះ​ នឹងមានភាពរ៉ូមែនទិក។

ឆ្នាំវក៖​ ថ្ងៃនេះអ្នកអាចចំណាយច្រើនទៅលើរឿងតូចតាច ដែលវាអាចធ្វើឱ្យអ្នកតានតឹងផ្លូវចិត្ត។ អ្នកអាចមានពេលល្ងាចសប្បាយជាមួយមិត្តភ័ក្តិ សម្រាប់ធ្វើឲ្យអារម្មណ៍ធូរស្រាលមកវិញ។ ថ្ងៃនេះមានការងារច្រើនត្រូវដោះស្រាយ រហូតអាចឈានដល់ការងារបន្ថែម ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថានឿយហត់។ ជីវិតស្នេហាហាក់ដូចជាផ្តល់ពរដល់អ្នកនៅថ្ងៃនេះ ការថើប ការឱប និងការសប្បាយ គឺជាថ្ងៃដែលស្នេហាជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក មានភាពរ៉ូមេនទិក។

ឆ្នាំរកា៖ អ្នកនឹងពិបាកផ្តោតអារម្មណ៍លើការងាររបស់អ្នក ដោយសារសុខភាពរបស់អ្នកមិនសូវល្អទេនៅថ្ងៃនេះ។ ថ្ងៃនេះផងដែរ មានអ្នកជិតខាងអាចនឹងមកខ្ជីលុយរបស់អ្នក តែអ្នកខ្លួនឯងគុួរសិក្សាមើលពីលទ្ធភាពពួកគេជាមុននឹងផ្តល់ប្រាក់កម្ចី មិនដូច្នោះទេអ្នកនឹងមានការខាតបង់ជាមិនខាន។ ភាពប៉ិនប្រសប់របស់អ្នកក្នុងការបញ្ចុះបញ្ចូលអ្នកដទៃនឹងផ្តល់ភាគលាភដ៏សម្បូរបែប។ អ្នក​នឹងចាត់ទុកថ្ងៃ​រ៉ូមែនទិក​ដ៏​ស្រស់​ស្អាតនៅថ្ងៃនេះ ដូចពេលវេលាកន្លង ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​ប្តី​ប្រពន្ធ​របស់​អ្នក។

ឆ្នាំច៖ ថ្ងៃនេះ ចៀសវាង​ការ​ឲ្យ​សាច់​ញាតិ​ដែល​មិន​ទាន់​សង​លុយ ​មុននឹង​ឲ្យ​គេ​ខ្ចីម្តងទៀត។ អ្នកដែលអ្នករស់នៅជាមួយអ្នក ពួកគេនឹងមិនសប្បាយចិត្តជាមួយអ្នកឡើយ ដោយសារអ្នកមិនបានផ្គាប់ចិត្តពួកគេ។ សម្រាប់ការងារវិញ ប្រសិនបើអ្នកចង់វាកាន់តែប្រសើរ អ្នកគួរព្យាយាមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទៅក្នុងការងារប្រចាំថ្ងៃរបស់អ្នក។ ថ្ងៃនេះអ្នកអាចទៅសួនកម្សាន្ត ឬផ្សារទំនើបជាមួយសមាជិកវ័យក្មេងក្នុងគ្រួសាររបស់អ្នកបាន។ រីឯស្នេហាវិញ អ្នកទាំងពីរមកកន្លែងផ្សេងគ្នា តែដោយសារតែព្រេងវេសនា អ្នកក៏បានជួបគ្នានៅថ្ងៃនេះ។

ឆ្នាំកុរ៖ សុខភាពត្រូវការការថែទាំជាពិសេស។ ប្រសិនបើអ្នកចង់មានចំណូលបន្ថែម អ្នកត្រូវប្រើគំនិតច្នៃប្រឌិតរបស់អ្នក ដើម្បីរកប្រាក់ទាំងនោះ។ ថ្ងៃនេះ សម្រាប់ទំនាក់ទំនងចាស់ៗអាចបង្កើតបញ្ហាខ្លះដល់អ្នក ប៉ុន្តែរាល់ការត្អូញត្អែរ និងការខឹងសម្បារនៅក្នុងទំនាក់ទំនងរបស់អ្នកនឹងរលាយបាត់នៅថ្ងៃដ៏អស្ចារ្យនេះវិញ។ ប្រសិនបើអ្នកមាន​គម្រោង​ដែល​មិនទាន់​សម្រេច ធ្វើការកែសម្រួល​ដើម្បី​បង្កើត​រូបរាងឡើង។ រីឯជីវិតគូវិញ​ ការ​ស្ទាប​អង្អែល ការ​ឱប​មាន​សារៈសំខាន់​ពិសេស​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ អ្នកនឹងជួបប្រទះវានៅថ្ងៃនេះ។