ឆ្នាំមមី៖ កុំពឹងលើវេសនា ចូរព្យាយាមពង្រឹងសុខភាពរបស់អ្នក ព្រោះសំនាងជាទេវតាខ្ជិលដែលមិនងាយនឹងមករកអ្នកឡើយ។ វាជាពេលសាកសមបំផុត សម្រាប់ពង្រឹងសុខភាពនិងរក្សាទម្ងន់របស់អ្នក ហើយចាំផ្តើមធ្វើលំហាត់ប្រាណឡើងវិញ។ អ្នកនឹងរកលុយបានច្រើននៅថ្ងៃនេះ តែត្រូវប្រយ័ត្នកុំអោយវារអិលតាមម្រាមដៃរបស់អ្នកអោយសោះ។ ថ្ងៃនេះអ្នកនឹងមានពេលវេលាល្អៗជាមួយមិត្ត តែប្រយ័ត្នក្នុងការធ្វើដំណើរ បើសិនមានពិសារគ្រឿងស្រវឹង។ ស្នេហារបស់អ្នក ទំនងជាមានអ្នកទី៣មកជ្រៀតជ្រែក ហើយគេនឹងមានចំណាប់អារម្មណ៍ខ្លាំងលើដៃគូស្នេហារបស់អ្នកនៅថ្ងៃនេះផងដែរ។ ជាថ្ងៃអ្នកអាចជួបមនុស្សដែលលិចធ្លោ ហើយជួយបើកភ្លើងខៀវសម្រាប់គម្រោងថ្មីរបស់អ្នក។

ឆ្នាំមមែ៖ ចូរប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះអាហារដែលប៉ះពាល់ដល់សុខភាពរបស់អ្នក ហើយកុំព្យាយាមដាក់សម្ពាធឲ្យខ្លួនឯង ជាហេតុនាំឲ្យមានភាពតានតឹងផ្លូវចិត្ត។ មិនចង់មានបញ្ហាហិរញ្ញវត្ថុ ចូរកុំចំនាយច្រើនលើការកម្សាន្ត និងគ្រឿងសម្អាងពេក។ ចែករំលែកភាពតានតឹងឲ្យគ្រួសារអ្នកបានដឹង អ្នកនឹងមានអារម្មណ៍ថាធូស្រាលក្នុងខួរក្បាលបានខ្លះ យ៉ាងណាមិញអ្នកខ្លួនឯងនឹងមិនត្រូវចែករំលែករឿងសំខាន់ៗរបស់អ្នកឲ្យពួកគេបានដឹងនោះទេ វានឹងនាំឲ្យអ្នកកាន់តែមានបញ្ហាបន្ថែមទៀត។ ថ្ងៃនេះអ្នកប្រហែលជាមានភាពតានតឹងក្នុងចិត្តទាក់ទងនឹងសុខភាពរបស់ដៃគូរបស់អ្នក។

ឆ្នាំវក៖ បើសិនជាអ្នកមិនបានសម្រាកគ្រប់គ្រាន់ទេនោះ អ្នកនឹងមានអារម្មណ៍ថានឿយហត់ខ្លាំង ដូច្នោះចូររកពេលវេលាសម្រាកឲ្យបានច្រើន។ ប្រសិនអ្នកមានគម្រោងកម្ចីប្រាក់ ឬចង់ធ្វើអ្វីពាក់ពន្ធនឹងការងារនេះ វាដល់ពេលហើយសម្រាប់អ្នក។ ថ្ងៃនេះទំនងជាមានដំនឹងល្អ សម្រាប់អ្នកនិងគ្រួសាររបស់អ្នក ដូច្នោះការរំភើបរីករាយត្រូវនៅក្រោមការគ្រប់គ្រងរបស់អ្នក។ ថ្ងៃនេះអ្នកនឹងជួបស្នេហ៍ពិត ដែលទេវតាបានចារ។ ដែគូរបស់អ្នកមកពីពិភពផ្សេងគ្នា តែថ្ងៃនេះជាថ្ងៃដែលអ្នកទាំងពីរ។

ឆ្នាំរកា៖ ចូរគិរវិជ្ជមាននៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងធូរស្បើយពីចិត្តជាប់ជំពាក់ទាំងពួង។ អ្នកកើតឆ្នាំនេះមួយចំនួនចូលចិត្តទិញគ្រឿងអលង្ការ និងសម្ភារៈដាក់ផ្ទះ។ ភាពឯកោអស់រយៈពេលជាយូរ ដល់ពេលបញ្ចប់ ដោយអ្នកបានស្វែងរកមនុស្សរួមព្រលឹងជាមួយអ្នកបាន។ នៅកន្លែងធ្វើការនឹងមានបរិយាកាសល្អ ស្រស់ស្រាយដោយចៅហ្វាយរបស់អ្នកមានអារម្មណ៍ល្អ។ ថ្ងៃនេះដៃគូជីវិតរបស់អ្នកព្យាយាមយលចិត្តអ្នក ក្នុងគោលបំណងចង់អោយអ្នកសប្បាយចិត្ត និងមានក្តីសុខពេលបានរួមរស់នៅជាមួយគេ។

ឆ្នាំច៖ ចូរក្សានៅសកម្មភាពដែលធ្វើឲ្យអ្នកមើលទៅនៅតែទាក់ទាយ។ ថ្វីត្បិតតែអ្នកមិនចូលចិត្តខ្ជី ឬផ្តល់លុយឲ្យទៅនរណាម្នាក់ក៏ដោយ តែអ្នកនឹងមានអារម្មណ៍ធូរស្រាល ពេលឲ្យលុយទៅមនុស្សដែលមាននិស្ស័យនឹងអ្នកខ្ជី។ ទំនាកទំនងល្អ ឬការផ្ញើរសារល្អពីមនុស្សដែលអ្នកស្រលាញ់ឬដៃគូរបស់អ្នក នឹងជួយលើកកម្ពស់ស្មារតីរបស់អ្នកឲ្យកាន់តែខ្លាំងខ្លា។ ថ្ងៃនេះអ្នកនឹងបានដឹងពីការពិតថាហេតុអ្វីបានជាមេរបស់អ្នកតែងតែឈ្លើយជាមួយអ្នក ហើយអ្នកនឹងមានអារម្មណ៍ល្អឡើងវិញ។ អ្នកនិងជីវិតគូរបស់អ្នក នឹងមានអនុស្សាវរីយ៍ល្អៗនៅថ្ងៃនេះ។

ឆ្នាំកុរ៖ សុខភាពរបស់អ្នកមានភាពគាប់ប្រសើរ។ ភាពរីករាយនៅក្នុងចិត្តរបស់អ្នក នឹងនាំអោយអ្នកនូវថាមពលដ៏អស្ចារ្យ រួមទាំងបង្កើនទំនុកចិត្តដល់អ្នកថែមទៀតផង។ អ្នកជំនួញដែលរកស៊ីជាមួយជនបរទេស នឹងមានការខាតបង់ផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះ គិតឲ្យបានច្បាស់មុននឹងសម្រេចចិត្តបន្តទៅមុខទៀត។ ចូរមើលនិងស្តាប់មនុស្សដែលមានឥទ្ធិពល ព្រោះអ្នកនឹងចំនេញបានផលប្រយោជន៍ពីពួកគេ។ អ្នកមានអារម្មណ៍ថាឆ្គងចំពោះប្តីឬប្រពន្ធរបស់អ្នក តែក្រោយមកអ្នកនឹងយល់ថា អ្នកធ្វើក្នុងគោលបំនងល្អតែប៉ុណ្ណោះ។