ឆ្នាំជូត៖ ការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក បូករួមទាំងការជួយជ្រោមជ្រែងពីគ្រួសារទៀត នឹងនាំអោយអ្នកនូវលទ្ធផលដែលចង់បាន។ ប៉ុន្តែអ្នកត្រូវបន្តការធ្វើការងារដើម្បីប្រាកដថាគ្រប់យ៉ាងទៅមុខដោយរលូន។ សេដ្ឋកិច្ចរបស់អ្នកនៅថ្ងៃនេះមានកម្លាំងល្អ ប្រសិនបើអ្នកធ្លាប់ឲ្យនរណាម្នាក់ខ្ជីលុយ នោះអ្នកនឹងទទួលបានប្រាក់នោះត្រឡបមកវិញនៅថ្ងៃនេះ។ រក្សាអារម្មណ៍របស់អ្នកអោយនៅក្រោមការរគ្រប់គ្រង នៅពេលអ្នកកំពុងធ្វើកិច្ចព្រមព្រៀងផ្នែកអាជីវកម្ម។ ថ្ងៃនេះអ្នកនឹងបានឃើញពីអារម្មណ៍ស្អិតរមួតជាមួយដៃគូរបស់អ្នក។

ឆ្នាំឆ្លូវ៖​ កុំបង្ខំនរណាម្នាក់ឲ្យធ្វើកិច្ចការអ្វីឲ្យអ្នក ត្រូវគិតថាពួកគេចង់បានអ្វី ឬចូលចិត្តអ្វី ហើយចូរអោយពួកគេនៅសេចក្តីសុខដែលគ្មានទីបញ្ចប់វិញ។ ថ្ងៃនេះអ្នកអាចនឹងទទួលលាភរឿងលុយកាក់ ព្រោះថាលុយដែលអោយគេខ្ជី នឹងត្រឡប់មកវិញភ្លាមៗ។ រាសីរបស់អ្នកថ្ងៃនេះគឺខ្ពស់ត្រដែត។ អ្នកអាចចំនាយពេលដែលទំនេរទៅធ្វើរឿងទាក់ទងនឹងសកម្មភាពសាសនា ដែលនាំអោយអ្នកជៀសឆ្ងាយពីបញ្ហាទាំងឡាយ។ ថ្ងៃនេះផងដែរជាថ្ងៃដែលល្អបំផុតសម្រាប់ជីវិតអាពាហ៍ពិពាហ៍ អ្នកនឹងទទួលបានបទពិសោធន៍ថ្មីពីក្តីស្រលាញ់របស់ដៃគូអ្នក។

ឆ្នាំខាល៖ ការសរសើរពីមិត្តម្នាក់របស់អ្នក ជាប្រភពនៃសុភមង្គល ដោយសារតែអ្នកបានធ្វើអោយជីវិតខ្លួនឯងដូចជាដើមឈើ ដែលបានផ្តល់ម្លប់ដល់អ្នកដ៏ទៃ ខណះពួកគេកំពុងឈរក្រោមពន្លឺព្រះអាទិត្យស៊ូទ្រាំនឹងកម្តៅដ៏ក្តៅ។ ថ្ងៃនេះអ្នកអាចបង្កើនដើមទុនបានយ៉ាងងាយស្រួល នឹងប្រមូលបំណុលចាស់ៗ ឬសុំមូលនិធិដើម្បីធ្វើការលើគម្រោងថ្មី។ អ្នកក៏មានការងារសំខាន់ៗ មកតាមរយៈមិត្តភក្តិផងដែរ។ ថ្ងៃនេះអ្នកនឹងធ្វើឲ្យស្នេហាដែលគ្មានពន្លឺប្រែរមកជាត្រចះត្រចង់វិញបាន។

ឆ្នាំថោះ៖ ថ្ងៃនេះអ្នកមានសុខភាពគាប់ប្រសើរ។ ស្ថានភាពផ្លូវចិត្តរបស់អ្នក នឹងនាំអោយអ្នកនូវថាមពល និងបង្កើនទំនុកចិត្តលើខ្លួនឯង។ លុយត្រូវការប្រើគ្រប់ពេលវេលា ដូច្នោះចូរសន្សំវានៅថ្ងៃនេះ​ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ កូនៗនឹងធ្វើអោយអ្នករវល់ ប៉ុន្តែពួកគេនាំនូវភាពរីករាយដល់អ្នកវិញមិនខាន។ វត្តមានរបស់អ្នកបានធ្វើអោយពិភពលោកនេះ ក្លាយជាកន្លែងសាកសមបំផុតសម្រាប់ដៃគូស្នេហារបស់អ្នក។ ថ្ងៃនេះល្អសម្រាប់ដាក់ពាក្យរកការងារ។ ថ្ងៃនេះផងដែរអ្នកនឹងចំនាយពេលល្ងាចដ៏អស្ចារ្យជាមួយប្តីឬប្រពន្ធអ្នក។

ឆ្នាំរោង៖ គំនិតឆ្នៃប្រឌិតក្នុងការងារ នឹងទទួលបានការសម្រាកខ្លះ។ កន្លងរបស់ផែនដីថ្ងៃនេះ ដូចជាមិនអំនោយផលសម្រាប់អ្នកទេ ទាក់ទងនឹងបញ្ហាលុយកាក់។ កូនៗនឹងនាំអោយសេចក្តីរំភើបដល់អ្នក។ អ្នកនឹងបានជួបមនុស្សដែលស្រឡាញ់អ្នកច្រើនជាងជីវិតពួកគេ។

ឆ្នាំម្សាញ់៖ ថ្ងៃនេះលាភសំណាងនឹងរឿងលុយកាក់មកផ្ទួនតែម្តង។ ប្រសិនបើអ្នកធ្លាប់អោយលុយគេខ្ជី ថ្ងៃនេះលុយទាំងនោះនឹងត្រឡប់មកវិញ។ គួរចំនាយពេលខ្លះសម្រាប់គ្រួសាររបស់អ្នក។ ភាពជាប់ជំពាក់នឹងបន្ថែមរសជាតិដល់សុភមង្គលរបស់អ្នក។ ការប្តេជ្ញានឹងនាំអោយអ្នកទៅដល់គោលដៅដែលចង់បាន ហើយក្តីស្រម៉ៃ នឹងក្លាយជាការពិត។ ការខិតខំប្រឹងប្រែងដើម្បីបានជីវិតអាពាហ៍ពិពាហ៍ដ៏ល្អ នឹងបង្ហាញឲ្យអ្នកបានឃើញនៅថ្ងៃនេះផងដែរ។