ឆ្នាំមមី៖ សមាជិកគ្រួសាររបស់អ្នកអាចខឹងនឹងការអត្តចរិតច្រណែនរបស់អ្នក។ ប៉ុន្តែកុំតបតដោយកំហឹងនោះស្ថានភាពនឹងកាន់តែអាក្រក់ឡើង។ ជៀសវាងការចំណាយច្រើន មិនចឹងទេអ្នកនឹងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ភាពជាខ្លួនអ្នក នឹងនាំមកនូវសន្តិភាព ប៉ុន្តែកុំបណ្តោយខ្លួនទៅនឹងតម្រូវការរបស់ដៃគូអ្នកពេកអី។ ការងាររបស់អ្នកនឹងទទួលបានកការកោតសរសើរនៅកន្លែងធ្វើការ។ អ្វីៗប្រហែលជាមិនដូចអ្វីដែលអ្នកប្រាថ្នានៅថ្ងៃនេះនោះទេ ប៉ុន្តែអ្នកអាចចំណាយពេលវាលាដ៏មានតម្លៃជាដៃគូរបស់អ្នក។

ឆ្នាំមមែ៖ កុំយកជីវិតរបស់អ្នកន ទៅយកចិត្តទុកដាក់លើការស្បថសច្ចាពេក។ ថ្ងៃនេះ អ្នកអាចទទួលបានប្រាក់ចំនេញពិមនុស្សមិនធ្លាប់ស្គាល់ ដែលវាអាចជួយដោះស្រាយបញ្ហាលុយកាក់។ គ្រប់គ្រងកំហឹងរបស់អ្នក ជៀសវាងធ្វើឲ្យប៉ះពាល់ដល់សមាជិកគ្រួសាររបស់អ្នក។ ប្រើជំនាញរបស់អ្នកក្នុងការសិក្សាអ្វីដែលថ្មី នឹងទទួលបានផលគួរឲ្យកត់សម្គាល់។ ថ្ងៃនេះ​អ្នក​និង​ដៃគូ​ នឹង​មានមនោសញ្ចេតនា​ស៊ីជម្រៅ​។

ឆ្នាំវក៖ ប្រសិនបើអ្នកមិនទាន់បានសម្រាកគ្រប់គ្រាន់ទេ អ្នកនឹងមានអារម្មណ៍ថាហត់នឿយ ដូច្នោះអ្នកត្រូវការសម្រាកឲ្យបានគ្រប់គ្រាន់។ ថ្ងៃនេះអ្នកអាចវិនិយោគក្នុងសកម្មភាពសាសនា ដើម្បីទទួលបានសន្តិភាពផ្លូវចិត្តដ៏យូរអង្វែង។ ជៀសវាងការបណ្តាក់ទុនថ្មីៗ ត្រូវសុំជំនួយពីមនុស្សជិតសិទ្ធប្រសិនបើចាំចាប់។ ថ្ងៃនេះអ្នកបានយល់ច្បាស់ពីទំនាក់ទំនងរបស់អ្នក ហើយអ្នកនឹងចំនាយពេលពេញមួយថ្ងៃជាមួយសមាជិកគ្រួសាររបស់អ្នក។ ថ្ងៃ​នេះ​អ្នក​នឹង​បាន​ដឹង​ពី​អារម្មណ៍​ពិត​នៃជីវិត​រៀបការ។

ឆ្នាំរកា៖ ទំនុកចិត្តដ៏ខ្លាំងខ្លារបស់អ្នក និងបង្កើតឲ្យមានកាលវិភាគការងារ ដែលអនុញ្ញាតឲ្យអ្នកមានពេលសម្រាកបាន។ អ្នកមិនគួរឲ្យលុយទៅនរណាម្នាក់ខ្ជីនោះទេ មិនដូច្នោះអ្នកនឹងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុនៅថ្ងៃមុខជាមិនខាន។ អ្នកអាចនឹងប្រឈមមុខមិនសប្បាយចិត្ត ព្រោះការណាត់ជួបត្រូវបានបរាជ័យ។ ឪកាសល្អខ្លះៗរបស់អ្នក នឹងមកជាមួយមនុស្សថ្មីដែលអ្នកជួប។ អ្នកនឹងធ្វើការប្តេជ្ញាចិត្តសម្រាប់មនុស្សដែលត្រូវការជំនួយរបស់អ្នក។ ប្រសិនបើអ្នកធ្វើអ្វី ដោយមិនបានសួរប្តីឬប្រពន្ធជាមុនទេ អ្នកអាចនឹងទទួលបានប្រតិកម្មអវិជ្ជមានត្រឡប់មកវិញ។

ឆ្នាំច៖ ថ្ងៃនេះទំនុកចិត្តរបស់អ្នកកើនឡើង ហើយវឌ្ឍនភាពគឺមានពិតសម្រាប់អ្នក។ ប្រសិនបើអ្នកបានវិនិយោគដីនៅក្រៅប្រទេស នេះជាពេលដែលសាកសមបំផុតសម្រាប់ការទទួលបានតម្លៃដ៏អស្ចរ្យ។ ថ្ងៃនេះ អ្នកនឹងដៃគូ របស់អ្នក ដូចជាកំពុងធ្លាក់នៅក្នុងសមុទ្រនៃក្តីស្រលាញ់ និងទទួលបានបទពិសោធន៍ពិសេសពីក្តីស្រឡាញ់នោះ។ ការគាំទ្រពីរៀបច្បង នឹងបង្កើនទំនុកចិត្តនិងសីលធម៌របស់អ្នក។ អ្នកមិនចាំចាប់ខ្វល់ថាមនុស្សគិតអ្វីចំពោះអ្នកនោះទេ អ្នកប្រហែលជាមិនចង់ជួបនរណាក្នុងពេលទំនេររបស់អ្នក។ អ្នកប្រហែលកំពុងមានទំនាក់ទំនងដ៏តានតឹង ជាមួយប្តីឬប្រពន្ធ ហើយអាចឈានទៅរកស្ថានភាពកាន់តែអាក្រក់។

ឆ្នាំកុរ៖ រក្សាទម្លាប់របស់អ្នកក្នុងសកម្មភាពដែលធ្វើឲ្យអ្នកនៅតែលិចធ្លោ។ ថ្ងៃដ៏អស្ចារ្យ ដើម្បីទិញរបស់មួយចំនួនដើម្បីទទួលបានលាភសំណាងមកវិញ។ មនុស្សមួយចំនួនអាចនឹងបង្កឲ្យអ្នកគិតច្រើន លើកលែងពួកគេទៅ។ អ្នកនឹងមានមោទនភាពលើទង្វើដ៏ល្អរបស់អ្នកនៅកន្លែងធ្វើការ។ ប្តីឬប្រពន្ធរបស់អ្នកអាចនឹងផ្ទុះកំហឹងលើអ្នក ជុំវិញជីវិតរួមគ្នា ដែលមិនមានអ្វីកើតឡើងពីអ្នកសោះ។