មានការបែកធ្លាយភាពមិនប្រក្រតីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ខេត្តសៀមរាប រឿងស៊ីលុយទិញអំណោយចែកអ្នកក្រីក្ររាប់លានរៀល ក្នុងមួយឆ្នាំៗ ។ ក្រោយបែកពាងប្រហុក ស្រាប់តែលោកថា ប្រាក់ដែលនៅសល់កំពុងទុកជូនពលរដ្ឋក្រីក្រនៅឡើយទេ…ហេ! ហេ! ។
នេះបើតាមព័ត៌មានក្នុងស្រុកមួយដែលបានបង្ហោះផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រ ទី ២៨ ខែមិថុនា ២០២៤នេះ។
យោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដែលទើបនិងចូលកាន់តំណែងដំបូង រហូតដល់ពេលនេះ មានរយៈពេល២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទឹកលុយដែលលោកទទួលបានពីការកឹបកេងថវិកាជាតិ តាមរយៈឃុបឃិតគ្នាជាប្រព័ន្ធ ដែលស៊ីដាច់លុយទិញសម្ភារៈអំណោយ សម្រាប់ចែកជូនអ្នកក្រីក្រ និងមនុស្សចាស់ រួមមាន ៖ មី អង្ករ ត្រីខកំប៉ុង។ល។ ដោយក្នុង១ឆ្មាំៗស៊ីដាច់អស់មិនតិចលើទឹកប្រាក់ចំណាយសរុបខ្ទង់៥០០លានរៀលនោះឡើយ។
តាមប្រភពបានបញ្ជាក់ថា នៅឆ្នាំ២០២៤ នេះ ការទិញទំនិញ មានថវិកាច្រើនជាងឆ្នាំមុនទៅទៀត ហើយមកដល់ពេលនេះ ថវិកាខ្ទង់ ៥០០លានរៀលទៅ៦០០លានរៀល ត្រូវបានទូទាត់ និងថវិកាមួយចំនួនធំ បានរត់ចូលហោប៉ៅរបស់លោកប្រធាន មន្ទីរ រូបនេះដោយស្ងាត់ស្ងៀមផងដែរ។
តាមប្រភពបានបន្ថែមថា ប្រភពចំណូលរបស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តសៀមរាប គឺមានច្រើននៅឆ្នាំ២០២៣ ពិសេសនៅឆ្នាំ២០២៤នេះ។
ក្រៅពីថវិកាចំណាយផ្នែកទិញ មី អង្ករ ចែកអំណោយនោះ គឺមានចំណាយផ្នែកសំណង់ រួមនិងការចំណាយផ្នែករដ្ឋបាល ដោយការចំណាយទាំងនោះ លោកប្រធានមន្ទីរទទួលបានផលប្រយោជន៏មួយផ្នែកធំ ពីថ្នាក់ក្រោម ជាមូលហេតុធ្វើឱ្យលោកប្រធាន មន្ទីរ គង់ សំអឿន ល្មមអាចធ្វើអ្នកមានបានមួយរូបផងដែរនៅខេត្តសៀមរាប។ នេះបើយោងតាមប្រភពពីមន្ត្រី សូមមិនបញ្ចេញឈ្មោះ ។
សូមរំលឹកថា លោក គង់ សំអឿន ក្របខ័ណ្ឌមន្ត្រីថ្នាក់លេខ២ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តសៀមរាប ជំនួសលោក អោ ម៉ៅ ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ រហូតដល់ពេលនេះមានរយ:២ឆ្នាំ ១ ខែហើយ។
ជុំវិញករណីចោទប្រកាន់ខាងលើនេះដែរ លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា ខេត្តសៀមរាប បានបកស្រាយឆ្លើយតបតាមទូរស័ព្ទប្រាប់ថានៅវេលាម៉ោង១៥ និង១៥នាទីរសៀលថ្ងៃទី២៩ ខែ មិថុនាឆ្នាំ ២០២៤ នេះថា លោក កំពុងរៀបចំឯកសារ ដើម្បីឆ្លើយបំភ្លឺទៅនឹងអ្នកសារព័ត៌មានក្នុងស្រុក ទាក់ទងហ្នឹងការងាររឿងស៊ីដាច់លុយអំណោយចែក អ្នកក្រីក្ររាប់លានរៀល ក្នុង១ឆ្នាំៗនេះ ។ ដូច្នេះយើងអនុវត្ត ថវិការរបស់កម្ពុជា ដែលយើងជាអ្នកទទួលសម្ភារៈពីក្រុមហ៊ុន យើងយកទៅសម្រាប់ ចាយជូនប្រជាពលរដ្ឋ ដែលរងគ្រោះ តាមសៀវភៅថវិការ របស់យើងដែលយើងមិនបានទិញសម្ភារៈ ក្រៅពីទុកសម្រាប់ជូនប្រជាពលរដ្ឋក្រីក្រដូចការចោទប្រកាន់នោះទេ គឺយើងទុកថវិកានេះសម្រាប់ផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ប៉ុណ្ណោះ។