គ្រប់របស់របរប្រើប្រាស់ប្រចាំថ្ងៃ មិនមែនត្រូវតែប្រើបានរហូតនោះទេ បើអ្នកសន្សំសំចៃលើរបស់៣មុខនេះ អាចនឹងបង្កគ្រោះថ្នាក់ដល់សុខភាព របស់បងប្អូនបាន ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអ្នកពីរបស់៣ប្រភេទដែលប្រើយូរហើយ គួរតែប្តូរចេញទើបសុវត្ថិភាព។
ច្រាសដុសធ្មេញ៖ ក្រោយពេលដែលអ្នកប្រើច្រាសដុសធ្មេញយូរ វានឹងអាចផ្ទុកមេរោគលើនោះច្រើន។ នៅពេលដែលអ្នកមិនប្តូរចេញ នោះមេរោគនឹងអាចចូលតាមមាត់របស់អ្នកទៅក្នុងរាងកាយ។ យល់ល្អ ក្រោយពេលដែលអ្នកប្រើបាន៣ខែ អ្នកគួរតែប្តូរថ្មី ទើបមិនធ្វើឲ្យប៉ះពាល់សុខភាព។
ចង្កឹះឈើ៖ ចង្កឹះឈើក្រោយពេលដែលអ្នកប្រើយូរ វានឹងអាចដុះផ្សិត។ នៅពេលដែលអ្នកមិនប្តូរចេញ វានឹងអាចធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរសន្សំសំចៃ ហើយមិនប្តូរថ្មីនោះទេ។
ក្រណាត់លាងចាន៖ ក្រណាត់លាងចាន ប្រើយូរទៅនឹងអាចផ្ទុកមេរោគលើនោះច្រើន។ ដូចនេះ ក្រោយពេលដែលអ្នកលាងចានរួច អ្នកគួរតែលាងសម្អាតជាមួយទឹកឲ្យស្អាត រួចយកទៅហាលត្រង់កន្លែងដែលមានពន្លឺព្រះអាទិត្យ ព្រមទាំងមានខ្យល់អាកាស ទើបមិនផ្ទុកមេរោគច្រើនលើនោះ។ ជាពិសេស ពេលប្រើយូរក៏គួរតែប្តូរចេញផងដែរ៕