ការញ្ញាំទឹក យើងមិនចេះតែញ្ញាំនោះទេ បើកាលណាយើងញ្ញាំយបានត្រឹមត្រូវ វានឹងនាំមកនូវសុខភាពល្អ តែបើខុសពេលវេលាក៏នាំហានិភ័យឲ្យយើងវិញផងដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានក្រោយពេលដែលញ៉ាំទឹកមុនពេលពិសារអាហារ។

១.​ ប្រសិនជាអ្នកញ៉ាំទឹកមុនពេលដែលអ្នកពិសារអាហារ វានឹងជួយធ្វើឲ្យខួរក្បាលអ្នកជ្រះស្រលះល្អ រីឯការចងចាំវិញគឺរឹតតែល្អតែម្តង។

២.​ ប្រព័ន្ធការពាររាងកាយអ្នកនឹងកាន់តែរឹងមាំ ជាហេតុដែលធ្វើឲ្យមេរោគទាំងឡាយមិនអាចជ្រាតចូលរាងកាយអ្នកឡើយ។

៣. បើអ្នកញ៉ាំទឹកមុនពេលញ៉ាំបាយ នោះអ្នកនឹងអាចបំបាត់អារម្មណ៍ស្មុគស្មាញក្នុងខួរក្បាលបាន ដោយធ្វើឲ្យអ្នកមិនសូវស្មុគស្មាញក្នុងអារម្មណ៍ឡើយ។

៤. ប្រសិនជាអ្នកមានជំងឺគេងមិនលក់ អ្នកអាចសាកល្បងញ៉ាំទឹកមុនពិសារអាហារបាន ព្រោះវាអាចធ្វើឲ្យអ្នកគេងលក់ស្រួលដោយមិនចាំបាច់លេបថ្នាំងងុយគេងនោះទេ។

ក្រោយពេលដែលអ្នកពិសារទឹកបែបនេះរួច ប្រព័ន្ធទាំងឡាយក្នុងរាងកាយអ្នកនឹងអាចដើរស្រួល ដោយធ្វើឲ្យកោសិកាមហារីកមិនងាយរីកដុះដាលក្នុងរាងកាយអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចចៀសពីជំងឺមហារីកបាន។ ជំងឺបេះដូង និងជំងឺស្ទះសរសៃឈាម នឹងមិនកើតឡើងលើខ្លួនអ្នកទេ នៅពេលដែលអ្នកតែងតែពិសារទឹកមុនពេលញ៉ាំអាហារផ្សេងៗ។ ដូចនេះ អ្នកអាចចាប់ផ្តើមសាកល្បងញ៉ាំទឹកនៅចន្លោះពេលមុនញ៉ាំអាហារបាន នោះអ្នកនឹងអាចទទួលបានអត្ថប្រយោជន៍ដូចខាងលើនេះ៕