ឆ្នាំជូត៖ ថ្ងៃនេះ ចូរសុំ​ពរ​ពី​ចាស់ទុំ​ មុន​នឹងចេញ​ក្រៅ​ផ្ទះ ព្រោះ​វា​នឹង​ផ្តល់សំណាង​ដល់​អ្នកពេញមួយថ្ងៃ​។ រីឯស្នេហា មានភាពស្និទ្ធស្នាល និងស្អិតរមួត។ ដៃគូអាជីវកម្មទទួលបានការគាំទ្រ ពីអ្នកធ្វើការជាមួយគ្នា ដើម្បីឈានដល់បញ្ចប់ការងារដែលមិនទាន់សម្រេច។ អ្នកកើតឆ្នាំនេះនឹងទទួលបានពេលវេលាច្រើនសម្រាប់ខ្លួនឯងនៅថ្ងៃនេះ។ អ្នកអាចប្រើពេលវេលានេះដើម្បីបំពេញបំណងប្រាថ្នារបស់អ្នក អានសៀវភៅ ឬស្តាប់តន្ត្រីដែលអ្នកចូលចិត្ត។ ចំពោះដៃគូស្នេហារបស់អ្នកអាចធ្វើរឿងអស្ចារ្យដល់អ្នក ដែលពិតជាមិនអាចបំភ្លេចបាន។

ឆ្នាំឆ្លូវ៖ ធម្មជាតិ​អន្ទះអន្ទែង​របស់​អ្នក​អាច​បង្ក​ឱ្យ​អ្នក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ ​អ្នក​កើតឆ្នាំ​នេះ​ ដែល​ប្រកប​របរ​រកស៊ី​ទិញឥវ៉ាន់ពី​បរទេស​ ទំនងជា​ទទួលបាន​ផល​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​នៅថ្ងៃនេះ​។ ការធ្វើដំណើរទៅលេងសាច់ញាតិនាំមកនូវភាពសុខស្រួល និងសុភមង្គល ក្រោយពីកាលវិភាគដ៏មមាញឹកប្រចាំថ្ងៃរបស់អ្នក មនោសញ្ចេតនាបានបង្ហាញនៅលើកាតសំនាង ប៉ុន្តែអារម្មណ៍ត្រេកត្រអាលអាចនឹងផ្ទុះឡើងដែលនឹងធ្វើឱ្យខូចទំនាក់ទំនងរបស់អ្នក។ ការងារដែលអ្នកកំពុងធ្វើនៅថ្ងៃនេះនៅការិយាល័យ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកតាមរបៀបផ្សេងក្នុងពេលខាងមុខ។ ជៀសវាងការរួសរាយរាក់ទាក់ជាមួយមនុស្សដែលខ្ជះខ្ជាយពេលវេលារបស់អ្នក។ ថ្ងៃនេះ ប្តីឬប្រពន្ធរបស់អ្នក ប្រហែលជាគិតតែពីខ្លួនឯងពេកហើយ។

ឆ្នាំខាល៖ ព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកនៅថ្ងៃនេះ ជាពិេសសកំហឹង។ អ្នកមិនគួរនិយាយការសម្ងាត់ពីការវិនិយោគរបស់អ្នក និងគោលដៅអនាគតទៅឲ្យនរណាម្នាក់បានដឹងនោះឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ហើយចង់ជួបជុំមិត្តនោះ ចូរអញ្ជើញមិត្តល្អបំផុតរបស់អ្នក ពួកគេនឹងនាំសេចក្តីលើកទឹកចិត្តដល់អ្នក។ រីឯបញ្ហាស្នេហាវិញ ប្រសិនបើចង់ឲ្យមានភាពរឹងមាំនិងរុងរឿង ចូរកុំនិយាយពីដៃគូស្នេហារបស់អ្នកទៅអ្នកទីបីឡើយ។ ភាពរីកចម្រើននៅកន្លែងធ្វើការបានមកពីការគាំទ្រពីមិត្តរួមការងារបស់អ្នក តែអ្នកក៏ត្រូវជម្រុញខ្លួនឯងផងដែរ។ ថ្ងៃនេះ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍មិនល្អ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក អ្វីដែលអ្នកត្រូវការគឺត្រូវនិយាយបានល្អ។

ឆ្នាំថោះ៖ ភាពតានតឹងអាចបណ្តាលឲ្យមានបញ្ហាសុខភាពបន្តិចបន្តួច អ្នកអាចចំណាយពេលអង្គុយលេងជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារ ដើម្បីឲ្យមានអារម្មណ៍ធូរស្រាលមកវិញ។ ថ្ងៃនេះផងដែរអ្នកអាចនឹងទទួលបានគម្រោងហិរញ្ញវត្ថុថ្មីៗជាច្រើន តែគួរថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិដោយប្រុងប្រយ័ត្នមុនសម្រេចចិត្តទទួល។ គូប្រជែងរបស់អ្នកបែរជាមកស្រុះស្រួលជាមួយអ្នកថ្ងៃនេះ ចូរប្រុងប្រយ័ត្នឲ្យបានខ្ពស់។ មនុស្ស​ក្នុង​ឆ្នាំនេះ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ស្រវឹង ឬ​បារី ​ក្នុង​ថ្ងៃ​នេះ ព្រោះ​វា​អាច​​បំផ្លាញពេល​វេលាល្អ​បំផុត​របស់អ្នក។

ឆ្នាំរោង៖​ ការគាំទ្រពីមនុស្សដែលមានឥទ្ធិពល នឹងផ្តល់ការជំរុញកម្រិតសីលធម៌របស់អ្នក។ ដំបូន្មានរបស់យើងចំពោះអ្នកគឺ ជៀសវាងការចំណាយប្រាក់លើគ្រឿងស្រវឹង និងបារី វាមិនត្រឹមតែធ្វើឱ្យខូចសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកាន់តែអាក្រក់ទៅៗ។ ភាពស្រមើស្រមៃ និងការពិតរបស់អ្នក នឹងរួមបញ្ជូលគ្នាទៅក្នុងក្តីស្រលាញ់នៅថ្ងៃនេះ។ ថ្ងៃល្អសម្រាប់ការអនុវត្តផែនការ និងចុះហត្ថលេខាលើការបណ្តាក់ទុនថ្មី។ អ្នកនឹងទទួលបានការអញ្ជើញសំខាន់ៗពីប្រភពដែលមិនរំពឹងទុក។ ថ្ងៃនេះ អ្នកនឹងដឹងថា ដៃគូជីវិតរបស់អ្នកផ្អែមល្ហែមជាងទឹកសាបទៅទៀត។

ឆ្នាំម្សាញ់៖ ការអប់រំផ្លូវកាយរួមជាមួយផ្លូវចិត្ត និងសីលធម៌ក្នុងពេលតែមួយ នឹងនាំអោយមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ ចងចាំថាចិត្តដែលមានសុខភាពល្អតែងតែស្ថិតនៅក្នុងរាងកាយដែលមានសុខភាពល្អ។ មិន​មែន​ជា​ថ្ងៃ​ដែល​ល្អសម្រាប់ហិរញ្ញវត្ថុនោះទេ ដូច្នេះ​សូម​ពិនិត្យ​មើល​ស្ថានភាព​ប្រាក់​របស់​អ្នក ហើយ​កំណត់​ការ​ចំណាយ​របស់​អ្នក។ បង្ហាញពីមហិច្ឆតារបស់អ្នកចំពោះរៀមច្បង ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយអ្នក។ មនោសញ្ចេតនា​នែក្តីស្រឡាញ់នឹង​ត្រូវ​តបស្នង​វិញ​នៅថ្ងៃនេះ​។ អ្នកនឹងចូលចិត្តដើរក្រោមមេឃស្រឡះ និងស្រូបខ្យល់អាកាសបរិសុទ្ធក្នុងពេលទំនេររបស់អ្នកនៅថ្ងៃនេះ។ អ្នកនឹងរក្សាភាពស្ងប់ស្ងាត់ផ្លូវចិត្តដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកពេញមួយថ្ងៃ។