ជូត៖ ជៀសការធ្វើដំណើរផ្លូវឆ្ងាយនៅថ្ងៃនេះ។ មុនវិនិយោគទុនអ្វីមួយគួរប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន ចាំសម្រេចចិត្ត។ មានសាច់ញាតិឆ្ងាយនឹងមកលេងអ្នកនៅថ្ងៃនេះផងដែរ។ ព្យាយាមស្តាប់ពីអារម្មណ៍ខាងក្នុងរបស់អ្នក មុនសម្រេចចិត្តធ្វើជាដៃគូជាមួយអ្នកណាម្នាក់។ ការសាងសង់សំណង់ដែលធ្វើឡើងនៅថ្ងៃនេះនឹងបញ្ចប់តាមការរំពឹងរបស់អ្នក។ ថ្ងៃនេះអ្នកអាចនឹងភ្លេចរាល់ទុក្ខកង្វល់ទាំងឡាយ ដោយផ្តើមពីការស្រលាញ់គ្នាទៅវិញទៅមក។
ឆ្លូវ៖ ថ្ងៃនេះ សុខភាពរបស់អ្នកអំណោយផលសម្រាប់ការងារផ្សេងៗ។ ប្រាក់នឹងរត់មករកពីគ្រប់ទិសទី។ ភាពតានតឹងក្នុងគ្រូសារបានធូរស្រាល ក្រោមការយកចិត្តទុកដាក់របស់អ្នក។ អ្នកនឹងខកចិត្ត ព្រោះអ្វីដែលបានរំពឹងទុកបានពន្យាពេល។ សម្រាប់អ្នកជាសិស្សវិញ ព្យាយាមធ្វើកិច្ចការរបស់អ្នកក្នុងថ្ងៃនេះឲ្យហើយ នោះអ្នកនឹងទទួលបានផលជាទីគាប់ប្រសើរ។ ចូរប្រយ័ត្នរឿងរ៉ាវ ដោយសារប្តីឬប្រពន្ធនៅថ្ងៃនេះ។
ខាល៖ បញ្ញាដ៏អស្ចារ្យរបស់អ្នកនឹងជូយអ្នកពីភាពល្ងង់ខ្លៅទាំងឡាយ។ ចូររក្សាគំនិតវិជ្ជមាន ទើមអ្នកអាចយកឈ្នះបញ្ហានានាបាន។ ឯការទៅសួរសុខទុក្ខសាច់ញាតិជារឿងប្រសើរដែលគួរធ្វើ។ ថ្ងៃនេះល្អសម្រាប់ការអនុវត្តន៍ផែនការនានា កុំស្តាប់ដំបូន្មានរបស់អ្នកដ៏ទៃ ប្រសិនបើចង់បានប្រយោជន៍ធំ។ អ្នកនឹងបំភ្លេចអនុស្សាវរីយ៍ក្រៀមក្រុំពីជីវិតអាពាហ៍ពិពាហ៍របស់អ្នក ហើយរីករាយនឹងកាដូធំ។
ថោះ៖ ថ្ងៃនេះមានការមិនស្រួលក្នុងចិត្ត អាចរំខានដល់សន្តិភាពផ្លូវចិត្តរបស់អ្នក ប៉ុន្តែបានមិត្តម្នាក់នាំប្រយោជន៍ធំក្នុងការជួយអ្នកដោះស្រាយបញ្ហា។ ចូរស្តាប់តន្ត្រីបន្ធូរអារម្មណ៍ខ្លះ ដើម្បីជួយសម្រូលភាពតានតឹង។ ហាមខ្ជីលុយអ្នកណាម្នាក់ដោយមិនបានពិចារណាដឹតដល់ ព្រោះអាចកើតជាបញ្ហាធំនៅថ្ងៃខាងមុខ។ ចំណាយពេលក្នុងជីវិតគូ ដើរលេង មើលកុន ដើម្បីឲ្យអារម្មណ៍ធូរស្រាល។ ជីវិតគូរសម្រាប់អ្នកថ្ងៃនេះ គឺមធ្យម។
រោង៖ សម្ពាធពីមនុស្សចាស់នៅកន្លែងធ្វើការ និងការមិនចុះសម្រុងគ្នានាំឲ្យមានភាពតានតឹងខ្លះ ដែលជះដល់អារម្មណ៍ធ្វើការរបស់អ្នក។ មានភ្ញៀវនាំលាភមកឲ្យអ្នកដល់ផ្ទះតែម្តង។ អ្នកអាចនឹងចំណាយពេលវេលាទៅលេងផ្ទះអ្នកជិតសិទ្ធនៅពេលល្ងាច ហើយអ្នកអាចមានអារម្មណ៍មិនល្អចំពោះអ្វីដែលពួកនិយាយ នឹងត្រឡប់មកផ្ទះវិញលឿនជាការរំពឹងទុក។ ការខិតខំប្រឹងប្រែងចង់ឲ្យជីវិតគូមានភាពប្រសើរ នឹងទទួលបានលទ្ធផលជាងការរំពឹងទុកនៅថ្ងៃនេះ។
ម្សាញ់៖ សន្សំប្រាក់នៅកន្លែងដែលមានសុវត្ថិភាព អ្នកនឹងទទួលបានផលគាប់ប្រសើរនៅថ្ងៃខាងមុខ។ ព្យាយាមយកចិត្តទុកដាក់ជាមនុស្សដែលខ្លួនស្រលាញ់ ជាជាងសង្ស័យដែលធ្វើឲ្យខូចទំនាក់ទំនង។ អង្គុយនិយាយគ្នា រកដំនោះស្រាយជៀសជាងចោទគ្នាទៅមក។ រីករាយជាមួយមិត្តនៅពេលល្ងាច ត្រូវប្រយ័ត្នព្រោះការញ្ញាំច្រើនពេកអាចរំខានអ្នកនៅព្រឹកបន្ទាប់។
មមី៖ ថ្ងៃនេះជាថ្ងៃល្អសម្រាប់អ្នក ភាពប៉ិនប្រសប់របស់អ្នក នឹងបង្ហាញឲ្យឃើញនូវផលចំនេញខ្ពស់ ប្រសិនបើអ្នកប្រើបានត្រឹមត្រូវ។ ផ្តល់ពេលវេលារីរាយជាមួយគ្រួសារ ដើម្បីឲ្យពួកគេដឹងថាអ្នកយកចិត្តទុកដាក់លើពូកគេ។ ទំនាក់ទំនងស្នេហាវិញ មានភាពតានតឹងបន្តិចបន្តួចប៉ុណ្ណោះ។ អ្នកអាចបំពេញកិច្ចការដែលធ្លាប់ផែនការ ហើយមិនអាចធ្វើបាននៅពេលនេះ។ ឥទ្ធិពលនៃស្នេហាផ្តល់ភាពកក់ក្តៅដល់អ្នក។
មមែ៖ ភាពទុទិដ្ឋិនិយមគួរតែជៀសឲ្យបាន ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់ឪកាសនោះទេ ប៉ុន្តែវាថែមទាំងរំខានដល់ភាពសុខដុមនៃរាងកាយផងដែរ។ មានភ្ញៀវនាំលាភផ្នែកហិរញ្ញវត្ថុដល់អ្នក។ សូមប្រយ័ត្នព្រោះមានអ្នកណាម្នាក់នឹងធ្វើឲ្យអ្នកមានបញ្ហា។ អ្នកនឹងមានភាពល្បីល្បាញ ប្រសិនបើអ្នកបង្ហាញពីជំនាញ និងទេពកោសល្យទៅកាន់មនុស្សត្រឹមត្រូវ។ ប្រយ័ត្នជីវិតគូរ ព្រោះការជ្រៀតជ្រែកពីអ្នកដ៏ទៃ។
វក៖ ល្អសម្រាប់ការធ្វើវែងឆ្ងាយ រួមទាំងភាពរីករាយ។ លុយដែលអ្នកបានវិនិយោគពីមុន នឹងទទូលបានផ្លែផ្កានៅថ្ងៃនេះ។ មានសាច់ញាតិ និងមិត្តនាំលាភសក្ការៈមកជូន។ ជីវិតគូរបស់អ្នកថ្ងៃនេះល្អប្រសើរ ប៉ុន្តែការវិនិយោគដើម្បីផលចំណេញនៅថ្ងៃនេះ នឹងមានការជំទាស់តិចតូចពីដែគូរបស់អ្នក។
រកា៖ សប្បុរសធម៍ពីធម្មជាតិរបស់អ្នក នាំឲ្យមានរឿងល្អនៅថ្ងៃនេះ។ មានមនុស្សដែលមានភេទផ្ទុយអ្នក នាំផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុដល់អ្នក។ ទំនាក់ទំនងប្តីប្រពន្ធមានភាពតានតឹងឈានដល់ការបែកគ្នា ព្រោះមានការជ្រៀតជ្រែកពីអ្នករួមការងារ។ មនុស្សចាស់នៅកន្លែងធ្វើការ នឹងនាំអ្នកឲ្យមានភាពប្រសើរ ចឹងកុំខ្លាចក្នុងការនិយាយចេញពីចិត្តរបស់អ្នក។
ច៖ បញ្ហសុខភាព បានបង្កើតជាបញ្ហាខ្លះដល់អ្នក ព្យាយាមស្តាប់ដំបូន្មានពីគ្រូពេទ្យដើម្បីភាពធូរស្បើយ។ អ្នកមានចំនាយច្រើនលើការកម្សាន្ត។ ភាពមិនខ្វល់ខ្វាយរបស់នាំឲ្យដៃគូពិបាកចិត្តក្នុងថ្ងៃនេះ។ កុំអំនួតក្នុងការសម្រេចចិត្ត ចូរស្តាប់អ្នកក្រោមបង្គាប់និយាយ ព្យាយាមកែលម្អ បុគ្គលិកលក្ខណៈរបស់អ្នក ដើម្បីជាប្រយោជន៍ថ្ងៃក្រោយ។ អ្នកអាចបិបាកចិត្តក្នុងថ្ងៃនេះ ព្រោះតែការកុហករបស់ប្តីប្រពន្ធរបស់អ្នក។
កុរ៖ មានមិត្តណែនាំមនុស្សពិសេស ដែលនឹងមានឥទ្ធិពលខ្លាំងលើជីវិតអ្នក។ អ្នកអាចដាក់ទុន និងប្រមូលបំនុលដែលនៅសេសសល់ ដើម្បីធ្វើការលើគម្រោងថ្មីៗ។ ជីវិតគូរថ្ងៃនេះ ល្អប្រសើរ។ អ្នកធ្វើការដែលធ្លាប់មិនត្រូវគ្នា នឹងនិយាយល្អជាមួយអ្នកនៅថ្ងៃនេះ។