ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលមិនគួរទុកអំបោស ទើបមិនបណ្តេញទ្រព្យចេញអស់។ តើមានអ្វីខ្លះទៅ?

  • អ្នកមិនគួរទុកអំបោសក្នុងបន្ទប់ទទួលភ្ញៀវឡើយ ព្រោះវាអាក្រក់មើលខ្លាំងណាស់ពេលដែលមានភ្ញៀវចូលមកក្នុងផ្ទះរបស់អ្នក។ ជាពិសេស វាក៏ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យធំដែលអាចចូលមកក្នុងផ្ទះរបស់អ្នកផងដែរ។
  • អ្នកក៏មិនគួរទុកអំបោសក្នុងបន្ទប់ទឹកផងដែរ ព្រោះវាអាចធ្វើឲ្យកង្វក់ខ្លាំង។ ជាពិសេស លុយក៏មិនងាយចូលមករកអ្នកដល់ផ្ទះផងដែរ។
  • អ្នកមិនគួរទុកអំបោសនៅទ្វារសងខាងទេ ព្រោះវាអាចបណ្តេញទ្រព្យដែលចង់ចូលមកក្នុងផ្ទះរបស់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវមានលុយចាយនោះទេបើអ្នកទុកក្នុងរយៈពេលយូរ។
  • អ្នកក៏មិនគួរទុកអំបោសទល់មុខទ្វារ ឬបង្អួចដែរ ព្រោះវាអាចបង្អាក់មិនឲ្យអ្នកជោគជ័យលើការងារ និងមុខរបរនោះទេ។ ជាហេតុដែលធ្វើឲ្យអ្នករស់ក្នុងជីវភាពដែលខ្វះខាតខ្លាំងណាស់៕