ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល នៅពេលដែលចំណេញបានលុយក្រាស់មិនចេះភ្លេចអ្នកផ្ទះឡើយ។ ជាពិសេស គេមានចិត្ដដែលកតញ្ញូខ្លាំងណាស់ ដោយមើលថែទាំមាតាបិតាបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួន។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវ ប្រៀបដូចជាដើមលុយក្នុងផ្ទះ ដោយតែងតែនាំបានលុយជូនអ្នកផ្ទះចាយជានិច្ច។ ជាពិសេស គេមិនចេះភ្លេចគុណរបស់ប៉ាម៉ាក់ឡើយ។ ជាហេតុដែលធ្វើឲ្យគេតែងតែរកស៊ីឡើងខ្លាំងតែម្តង។
ឆ្នាំកុរ
ឆ្នាំកុរ មាននិស្ស័យខ្លាំងជាមួយនឹងប្រាក់ខ្លាំងណាស់។ ជាពិសេស ការងារ និងមុខរបរក៏រីកចម្រើនខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានក្នុងពេលខាងមុខតែម្តង៕