ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច មានសេចក្តីស្មោះត្រង់ចំពោះអ្នកផ្ទះណាស់ ថែមទាំងចេះសងគុណមាតាបិតាទៀតផង។ ដោយសារតែចិត្តកតញ្ញូមួយនេះ ទើបធ្វើឲ្យទេវតាទ្រព្យតែងតែតាមជួយជានិច្ច។ ដូចនេះ ទ្រព្យដែលទទួលបាននឹងមិនចេះតិចឡើយ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង តាំងពីតូចដល់ធំតែងតែស្តាប់បង្គាប់ និងគិតដល់ឪពុកម្តាយជានិច្ច។ ជាពិសេស ក្រោយពេលដែលគេអាចរកចំណូលដែលជារបស់ខ្លួន គេមិនភ្លេចមើលថែទាំពួកគាត់នោះទេ។ ជាហេតុដែលធ្វើឲ្យគេតែងតែរកស៊ីឡើងរហូតតែម្តង។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី នៅពេលដែលចេះរកលុយ ចាប់ផ្តើមសងគុណមាតាបិតាភ្លាម ដោយមើលថែពួកគាត់បានល្អខ្លាំងណាស់។ ជាហេតុដែលអាចទទួលបានជំនួយពីទេវតាទ្រព្យជានិច្ច។ ដូចនេះ ប្រាក់ចំណូលនឹងកើនលេខរហូតតែម្តង៕