តើអ្វីខ្លះទៅដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍មានភាពយូរអង្វែង?តើការរៀបការគឺជាអ្វីឲ្យប្រាកដ? តើអ្វីទៅដែលធ្វើឲ្យមនុស្សពីរនាក់សម្រេចចិត្តរស់នៅជាមួយគ្នា ហើយតើមានអ្វីកើតឡើងទៀតទៅក្រោយពីរៀបការរួច?
តាមរឿងភាពយន្ត និងរឿងប្រលោមលោករ៉ូមែនទិចប្រាប់យើងថា ការស្វែងរកមនុស្សដែលល្អគឺជារឿងពិបាកបំផុត ប៉ុន្តែតាមពិតនោះគឺថា ការរស់នៅជាមួយមនុស្សបែបនេះគឺជារឿងកាន់តែពិបាកថែមទៀត។
ដូច្នេះដើម្បីឲ្យជីវិតកាន់តែប្រសើ យកល្អគួរតែដឹងរឿងមួយចំនួនខាងក្រោមនេះសិនមុននឹងសម្រេចចិត្តរៀបការ៖
ភាពត្រេកត្រអាល គឺជាអារម្មណ៍ដែលអ្នកមានក្នុងពេលស្រឡាញ់ពេលពីរឆ្នាំដំបូង
ខណៈពេលដែលរយៈពេលបីឆ្នាំអាចគិតថាយូរបន្តិចក៏ដោយ តែគួរចាំថា វាជាអារម្មណ៍មួយដែលមានលក្ខណៈដូចមានមេអំបៅហោះពេញក្នុងពោះអញ្ចឹង ហើយក៏ចង់ឲ្យមានការរៀបការឆាប់ៗដែរនៅពេលជួបមនុស្សដែលខ្លួនស្រឡាញ់ហើយ។ យកល្អគួរតែចាំថា អារម្មណ៍ត្រេកត្រអាលបែបនេះគឺជារឿងមិនពិតទេ ហើយវាក៏ជារឿងល្អមួយសម្រាប់ដំណើរការណ៍នៃទំនាក់ទំនងស្នេហាដែរ។
ស្នេហា គឺជាជម្រើសមួយដែលអ្នកបង្កើត
ស្នេហាគឺជាការសម្រេចចិត្តមួយដែលត្រូវការធ្វើរាប់រយដងក្នុងមួយថ្ងៃ ហើយក៏មិនមែនធ្វើទាន់ហត់បានដែរ។ អ្នកមិនមែនលង់ស្នេហ៍ទេ តែអ្នកលង់នឹងភាពត្រេកត្រអាលមួយគ្រាដែលអ្នកមានអារម្មណ៍ប៉ុណ្ណោះ ហើយភាពត្រេកត្រអាលនេះហើយជាអ្នកលើកទឹកចិត្តអ្នកឲ្យបង្កើតស្នេហា។
ការរៀបការមិនគួរណាធ្វើដោយលំៗឡើយ
នៅពេលអ្នករៀបការ អ្នកកំពុងតែយល់ព្រមរស់នៅជីវិតចុងក្រោយនេះជាមួយនឹងមនុស្សម្នាក់ផ្សេងទៀត។ ជីវិតរស់នៅរបស់មនុស្សគឺត្រូវមានជំងឺ របួស ទឹកភ្នែក ស្លាប់ ការក្បត់ និងសុបិន្តអាក្រក់ច្រើនដែលអ្នកមិnអាចស្មានដល់។ ដូច្នេះចូរប្រាកដថា អ្នកទាំងពីរនឹងអាចរួមរស់ជាមួយគ្នាដោយចិត្តស្មោះទាំងសងខាងដើម្បីអាចឆ្លងកាត់ជីវិតដូចបានរៀបរាប់ពីខាងលើ ហើយក៏មិនបោះបង់គ្នាចោលដែរ។