ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច

បុគ្គលដែលកើតក្នុងឆ្នាំច ក្នុងមួយជីវិតនេះតែងតែមានទ្រព្យធំតាមជាប់ជិតខ្លួនជានិច្ច។ ជាពិសេស ក៏មាននិស្ស័យខ្លាំងជាមួយនឹងក្រដាសប្រាក់ផងដែរ។ ជាហេតុដែលធ្វើឲ្យគេមិនសូវខ្វះប្រាក់ចាយឡើយ។

ឆ្នាំវក

អ្នកដែលកើតក្នុងឆ្នាំវក មានប្រតិកម្មខ្លាំងណាស់ជាមួយនឹងលេខលុយ។ ជាពិសេស ក៏មានខួរក្បាលជាអ្នកជំនួញផងដែរ។ ជាហេតុដែលធ្វើឲ្យលុយដែលចូលមកមិនចេះមានលេខតូចខ្លាំងនោះទេ។

ឆ្នាំកុរ

មនុស្សដែលកើតក្នុងឆ្នាំកុរ កើតមកមានអ្នកតាមជួយច្រើន ដោយជួយធ្វើឲ្យសម្រេចបានគ្រប់ការងារ។ ជាពិសេស ក្រដាសប្រាក់ដែលហូរចូលមកនឹងធ្វើឲ្យអ្នករាប់ និងចាយឡើងទន់ដៃតែម្តង៕