ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប៉ះពាល់ និងរឿងដែលមិនគួរធ្វើរាល់ពេលខឹងម្តងៗ។

ក្នុងពេលដែលអ្នកខឹងម្តងៗ គឺវាជះឥទ្ធិពលដល់ក្រពះ និងពោះវៀនរបស់អ្នក។ ដូចនេះ ក្នុងពេលខឹងមិនគួរញ៉ាំច្រើនឡើយ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនរំលាយអាហារមិនបានល្អនោះឡើយ ជាហេតុឲ្យអ្នកងាយធាត់ខ្លាំងណាស់។

ក្នុងពេលដែលអ្នកខឹង មិនគួរផឹកស្រាឡើយ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រព្រឹត្តរឿងបាត់សតិមួយចំនួនបាន។

អ្នកមិនគួរនាំយកកំហឹងទៅគេងនោះទេ ព្រោះបេះដូង ខួរក្បាល និងដង្ហើមរបស់អ្នកនៅមិនទាន់ស្ងប់នៅឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយគេងលក់នោះឡើយ ហើយទោះជាគេងលក់ ក៏គេងមិនស្ងប់នោះដែរ៕

នៅពេលដែលអ្នកខឹងខ្លាំង នឹងធ្វើឲ្យបេះដូងលោតញាប់ ដោយធ្វើឲ្យសរសៃឈាមរីកធំ។ ជាហេតុដែលធ្វើឲ្យឈាមអ្នកអាចបុកឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ទាំងសរសៃឈាម និងបេះដូងផងដែរ។

នៅពេលដែលអ្នកខឹងម្តងៗ នឹងធ្វើឲ្យឈាមមិនអាចទៅផ្គត់ផ្គង់ថ្លើមអ្នកបានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យថ្លើមដំណើរការមិនល្អ។ ដូចនេះ សុខភាពថ្លើមរបស់អ្នកនឹងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។

ជាធម្មតា មនុស្សដកដង្ហើមចំនួន១៥ដងរៀងរាល់នាទី ប៉ុន្តែក្នុងពេលខឹងវាអាចនឹងកើនឡើងទ្វេដង។ នៅពេលដែលដកដង្ហើមលឿនពេក នឹងធ្វើឲ្យអុកស៊ីសែនបញ្ចេញទៅក្រៅច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកអាចឈឺទ្រូង ថប់ទ្រូង ព្រមទាំងពិបាកដកដង្ហើមផងដែរ។

ការខឹងច្រើន និងមួលម៉ៅច្រើន នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកមិនចង់កើតជំងឺទាំងឡាយនេះ គួរតែកាត់បន្ថយការខឹងច្រើនឲ្យបានតាមដែលអាចធ្វើទៅបាន៕