ក្នុងអាហារដែលយើងហូបរាល់ថ្ងៃភាគច្រើនសម្បូរជាតិ Purine ហើយគេឃើញមានច្រើនជាងគេក្នុង សាច់ (ទាំងត្រី មាន់ ជ្រូក គោ….) គ្រឿងសមុទ្រ គ្រឿងក្នុង ស្រាបៀជាដើម ។
នៅពេលមានបញ្ហាលើសជាតិអាស៊ីត ដំណោះស្រាយដែលមនុស្សមួយចំនួនបានគិតទៅដល់មុនគេ គឺការប្រើប្រាស់ថ្នាំពេទ្យ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ អ្នកជំនាញខាងសុខភាពបានបកស្រាយបញ្ជាក់ហើ យពីការដែលអត់ញ៉ាំសាច់ច្រើនផង ហេតុអីក៏ឡើងជាតិអាស៊ីតនោះ ។
យោងទៅតាមទំព័រហ្វេសបុករបស់អ្នកជំនាញ វេជ្ជបណ្ឌិត និត ប៊ុនតុងយី បានបកស្រាយច្បាស់ៗថា ៖ ចំណុចមួយនេះយើងឃើញថា ជួបច្រើន អ៊ីចឹងអាស៊ីតដែលឡើងក្នុងខ្លួនយើងគឺសម្តៅទៅលើ Uric acid ជាទូទៅវាចេញមកពីសារធាតុនៅក្នុងចំណីអាហារដូចជា សាច់ក្រហមហ្នឹង គឺពពួក Purine ដែលមាននៅក្នុងសាច់ក្រក គ្រឿងសមុទ្រ នៅក្នុងស្រាបៀរ អ៊ីចឹងពិនិត្យមើលសិនចំណីអាហារអស់ហ្នឹង មានបានញាំអត់?
បើអត់ វានៅមានកត្តាផ្សេងទៀត ដែលធ្វើឲ្យជាតិអាស៊ីតហ្នឹងកើនឡើង ខ្លះទៅដោយសារតែហ្សែនរបស់គាត់ ធ្វើឲ្យគាត់ ឡើងជាតិអាស៊ីតតែម្តង ហើយខ្លះទៀតទៅដោយសារតែគាត់មានជំងឺប្រចាំកាយ ដូចជាទឹកនោម ផ្អែម លើសសម្ពាធឈាម ឬក៏ប្រើប្រាស់ថ្នាំមួយចំនួនធ្វើឲ្យជាតិអាស៊ីតតែងតែឡើងជាប្រចាំ អ៊ីចឹងហើយកុំបាច់ឆ្ងល់ហេតុអីទៅ អត់ញាំសាច់ផង ក៏ឡើងជាតិអាស៊ីតដែរ ៕