នាពេលកន្លងសេះសមុទ្របាញ់ទឹកនៅកំពត បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្តាញសង្គម រហូតដល់សារព័ត៌មានបរទេស យកទៅចុះផ្សាយ ដោយប្រៀបធៀបជាមួយនឹងតោបាញ់ទឹកនៅសឹង្ហបុរី រួមទាំងអត្ថន័យថារកមិត្តបានហើយ។ ក្រោយមកសេះសមុទ្របាញ់ទឹកនេះ បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៅកម្សាន្តនិងថតរូបជាអនុស្សាវរីយ៍ទៀតផង។

ក្រឡេកមកមើលនៅខេត្តព្រះសីហនុវិញ ក៏សម្រស់នាគបាញ់ទឹកមិនចាញ់សេះសមុទ្រនោះទេ ដោយនាគបានរចនាជានាគបែបខ្មែរ ដោយបានដាក់លម្អនៅជាប់មាត់សមុទ្រ ក្នុងតំបន់ឯកជន ទើបមិនសូវមានមនុស្សបានឃើញផ្ទាល់។ យ៉ាងណាមិញយើងមិនទាន់ជ្រាបទេថា រូបនោះត្រូវបានដាក់នៅទីតាំងណាឲ្យប្រាកដនោះទេ៕