ឆ្នាំមមី៖ សូមប្រុងប្រយ័ត្នចំពោះអ្នកម៉ាក់ដែលមានផ្ទៃពោះ។ ជៀសជាងការអង្គុយនៅមួយកន្លែងហេតុអ្វីមិនចូលរួមសកម្មភាពក្នុងកម្មវិធីអ្វីមួយ នឹងអាចនាំអោយអ្នកអាចរកវិធីបង្កើនប្រាក់ចំណូលបន្ថែមបាន។ ថ្ងៃនេះមានការអត់ធ្មត់មានដែនកំណត់ ចូរប្រយ័ត្នពាក្យសម្តីរបស់អ្នកព្រោះវាអាចនាំឲ្យអ្នកជុំវិញខ្លួនមិនសប្បាយចិត្ត។ ចំពោះស្នេហាថ្ងៃនេះអាចមានការអន់ចិត្តខ្លះៗ ប៉ុន្តែកុំបោះបង់ការស្រឡាញ់របស់អ្នកអោយសោះ។ ថ្ងៃនេះផងដែរអ្នកនឹងមានអារម្មណ៍ល្អនៅកន្លែងធ្វើការ។ អ្នកជំនួញវិញមានការចំណេញប្រាក់ច្រើននៅថ្ងៃនេះ។
ឆ្នាំមមែ៖ ថ្ងៃនេះអ្នកមានថាមពលពេញលេញក្នុងការធ្វើអ្វីងាយនិងលឿនជាងធម្មតា។ ហាមធ្វើការវិនិយោគនៅថ្ងៃនេះ។ បរិយាកាសនៅក្នុងកម្មវីធីនៅផ្ទះរបស់អ្នកនឹងជួយសម្រាលភាពតានតឹងរបស់អ្នក តែអ្នកមិនត្រូវនៅអង្គុយមើលនឹងភ្នែកនោះឡើយ។ ការស្រឡាញ់គ្មានដែនកំណត់ ការស្រឡាញ់គ្មានព្រំដែននោះទេ អ្វីដែលអ្នកបានព្យាយាមកន្លងមក អ្នកនឹងទទួលបានវានៅថ្ងៃនេះ។
ឆ្នាំវក៖ ភាពតានតឹងនឹងរលាយបាត់ប្រសិនបើអ្នកគ្រប់គ្រងអាម្មណ៍របស់អ្នកបាន។ អ្នកយល់ថាវាជារឿងមិនសំខាន់ដូចជាពពុះសាប៊ូបើអ្នកបានដួលហើយ អាចងើបឡើងវិញធ្វើការងារបន្តទៀត។ អ្នកដែលបានទិញដីទុក ហើយចង់លក់វិញពេលនេះជាវេលារបស់អ្នកហើយ ដែលនឹងទទួលផលចំណេញច្រើន។ ឪកាសនៅលើសន្លឹកបៀរបានបង្ហាញថា បន្ទាប់ពីជួបរឿងលំបាកកន្លងមក ថ្ងៃនេះអ្នកនឹងទទួលបានកាដូដ៏ភ្ញាក់ផ្អើលនៅកន្លែងធ្វើការ។ ចំពោះអាពាហ៍ពិពាហ៍អ្នកនៅថ្ងៃនេះនឹងមានអនុស្សាវីយ៍ដ៏អស្ចារ្យ។
ឆ្នាំរកា៖ អ្នកនឹងដឹងថាអ្នកនៅជុំវិញខ្លួនមានតម្រូវការខ្ពស់ ចូរកុំសន្យាជាមួយពួកគេទាំងដែលអ្នកមិនមានលទ្ធភាពផងនោះ ហើយកុំដាក់សម្ពាធឲ្យខ្លួនឯងដើម្បីអ្នកដទៃនោះ។ អ្នកនឹងត្រូវបានបង្ហាញជាមួយនឹងគម្រោងហិរញ្ញវត្ថុថ្មីៗជាច្រើននៅថ្ងៃនេះ ថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិដោយប្រុងប្រយ័ត្នមុនពេលធ្វើការប្តេជ្ញាចិត្តណាមួយ។ អ្នកអាចនឹងឈ្លោះគ្នាជាមួយប្តីឬប្រពន្ធនៅថ្ងៃនេះលើបញ្ហាចាស់ ដូចជាគាត់ភ្លេចថ្ងៃកំណើតរបស់អ្នកជាដើម ប៉ុន្តែអ្វីៗនឹងល្អនៅចុងបញ្ចប់នៃថ្ងៃនោះ។
ឆ្នាំច៖ អ្នកអាចចេញពីការិយាល័យរបស់អ្នកឱ្យបានឆាប់ ហើយធ្វើអ្វីដែលអ្នករីករាយ។ ប្រសិនបើអ្នករៀបនឹងខ្ចីលុយ ហើយចង់ប្រឡូកក្នុងការងារវិស័យធនាគារយូរហើយ ថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នក។ ពេលវេលាត្រឹមត្រូវសម្រាប់បង្ហាញមហិច្ឆតាដល់ឪពុកម្តាយរបស់អ្នក។ ពួកគេនឹងគាំទ្រអ្នកយ៉ាងពេញលេញ។ អ្នកក៏ត្រូវផ្តោតអារម្មណ៍ និងធ្វើឱ្យប្រាកដថាត្រូវប្រឹងប្រែងដើម្បីសម្រេចបានលទ្ធផលនេះ។ ឯជីវិតស្នេហាហាក់ដូចជាផ្តល់ពរដល់អ្នកនៅថ្ងៃនេះ។ អ្នកនឹងទទួលបានការឱបដ៏កក់ក្ដៅពីគូស្វាមីភរិយារបស់អ្នកនៅថ្ងៃនេះ។
ឆ្នាំកុរ៖ សូមប្រយ័ត្នចំពោះសុខភាព ជាពិសេសអ្នកជំងឺលើសឈាម។ ថ្វីត្បិតតែស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងនៅតែរឹងមាំនៅថ្ងៃនេះ ប៉ុន្តែអ្នកនឹងត្រូវចាំថាមិនត្រូវចំណាយច្រើនពេក ឬចំណាយលើរបស់ដែលមិនចាំបាច់នោះទេ។ អ្នកទំនងជាយល់ខុសក្នុងរឿងស្នេហានៅថ្ងៃនេះ។ មិត្តរួមការងាររបស់អ្នកនឹងយល់ពីអ្នកនៅថ្ងៃនេះប្រសើរជាងរាល់ដង។ ថ្ងៃនេះ អ្នកអាចត្រឡប់មកពីធ្វើការវិញ ហើយរីករាយជាមួយនឹងចំណូលចិត្តមួយចំនួន។ នេះនឹងធ្វើឱ្យអ្នកស្ងប់។ សុខភាពរបស់ប្តីប្រពន្ធអ្នកទាបអាចនឹងក្លាយជាឧបសគ្គក្នុងការងាររបស់អ្នក ប៉ុន្តែអ្នកនឹងអាចគ្រប់គ្រងគ្រប់បែបយ៉ាង។