តើ​អ្វី​ខ្លះទៅ​ដែល​ធ្វើ​ឲ្យ​ចំណងអាពាហ៍ពិពាហ៍​មាន​ភាព​យូរអង្វែង?តើ​ការ​រៀប​ការ​គឺជា​អ្វី​ឲ្យ​ប្រាកដ? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ហើយ​តើ​មាន​អ្វី​កើតឡើង​ទៀត​ទៅ​ក្រោយ​ពី​រៀប​ការ​រួច?

តាម​រឿងភាពយន្ត និង​រឿង​ប្រលោមលោក​រ៉ូ​មែន​ទិច​ប្រាប់​យើង​ថា ការ​ស្វែងរក​មនុស្ស​ដែល​ល្អ​គឺជា​រឿង​ពិបាក​បំផុត ប៉ុន្តែ​តាម​ពិត​នោះ​គឺថា ការ​រស់នៅ​ជាមួយ​មនុស្ស​បែប​នេះ​គឺជា​រឿង​កាន់តែ​ពិបាក​ថែម​ទៀត​។

ដូច្នេះ​ដើម្បី​ឲ្យ​ជីវិត​កាន់តែ​ប្រសើ យក​ល្អ​គួរតែ​ដឹង​រឿង​មួយ​ចំនួន​ខាងក្រោម​នេះ​សិន​មុន​នឹង​សម្រេចចិត្ត​រៀប​ការ​៖

ភាព​ត្រេកត្រអាល​ គឺជា​អារម្មណ៍​ដែល​អ្នកមាន​ក្នុង​ពេល​ស្រឡាញ់​ពេល​ពីរ​ឆ្នាំ​ដំបូង

ខណៈ​ពេល​ដែល​រយៈពេល​បី​ឆ្នាំ​អាច​គិត​ថា​យូរ​បន្តិច​ក៏​ដោយ តែ​គួរ​ចាំ​ថា វា​ជា​អារម្មណ៍​មួយ​ដែល​មាន​លក្ខណៈ​ដូច​មាន​មេអំបៅ​ហោះ​ពេញ​ក្នុង​ពោះ​អ​ញ្ចឹ​ង ហើយ​ក៏​ចង់​ឲ្យ​មានការ​រៀប​ការ​ឆាប់​ៗ​ដែរ​នៅ​ពេល​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ​។ យក​ល្អ​គួរតែ​ចាំ​ថា អារម្មណ៍​ត្រេកត្រអាល​បែប​នេះ​គឺជា​រឿង​មិន​ពិត​ទេ ហើយ​វា​ក៏​ជា​រឿង​ល្អ​មួយ​សម្រាប់​ដំណើរ​ការណ៍​នៃ​ទំនាក់ទំនង​ស្នេហា​ដែរ​។

ស្នេហា​ គឺជា​ជម្រើស​មួយ​ដែល​អ្នក​បង្កើត

ស្នេហា​គឺជា​ការ​សម្រេចចិត្ត​មួយ​ដែល​ត្រូវការ​ធ្វើ​រាប់រយ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​មិនមែន​ធ្វើ​ទាន់​ហត់​បាន​ដែរ​។ អ្នក​មិនមែន​លង់​ស្នេហ៍​ទេ តែ​អ្នក​លង់​នឹង​ភាព​ត្រេកត្រអាល​មួយ​គ្រា​ដែល​អ្នកមាន​អារម្មណ៍​ប៉ុណ្ណោះ ហើយ​ភាព​ត្រេកត្រអាល​នេះ​ហើយ​ជា​អ្នក​លើកទឹកចិត្ត​អ្នក​ឲ្យ​បង្កើត​ស្នេហា​។

ការ​រៀប​ការ​មិន​គួរ​ណា​ធ្វើ​ដោយ​លំ​ៗ​ឡើយ

នៅ​ពេល​អ្នក​រៀប​ការ អ្នក​កំពុង​តែ​យល់ព្រម​រស់នៅ​ជីវិត​ចុង​ក្រោយ​នេះ​ជាមួយនឹង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​។ ជីវិត​រស់នៅ​របស់​មនុស្ស​គឺ​ត្រូវ​មាន​ជំងឺ របួស ទឹកភ្នែក ស្លាប់ ការ​ក្បត់ និង​សុ​បិ​ន្ត​អាក្រក់​ច្រើន​ដែល​អ្នក​មិ​n​អាច​ស្មាន​ដល់​។ ដូច្នេះ​ចូរ​ប្រាកដ​ថា អ្នក​ទាំង​ពីរ​នឹង​អាច​រួមរស់​ជាមួយ​គ្នា​ដោយ​ចិត្ត​ស្មោះ​ទាំង​សងខាង​ដើម្បី​អាច​ឆ្លងកាត់​ជីវិត​ដូច​បាន​រៀបរាប់​ពី​ខាងលើ ហើយ​ក៏​មិន​បោះបង់​គ្នា​ចោល​ដែរ​។